Ancelotti តបនឹងចចាមអារ៉ាម ចំពោះដំណឹងនៃការចង់បាន Benzema ត្រលប់ទៅវិញ

អតីតប្រធានក្រុម Real Madrid, Karim Benzema ត្រូវបានរាយការណ៍ថា មានការពិភាក្សាជាមួយក្លឹប Al-Ittihad ជុំវិញការត្រលប់ទៅកាន់បាល់ទាត់អឺរ៉ុបវិញ ក្រោយចាកចេញពីទឹកដី Santiago Bernabeu អស់ពេល៦ខែ។

មានការរាយការណ៍មកថា អ្នកចាត់ការ Carlo Ancelotti បានស្នើទៅកាន់ក្លឹបអធិរាជស ក្នុងការនាំយក Benzema ត្រលប់ទៅវិញ ក្រោមកិច្ចសន្យាខ្ចីជើងរហូតដល់ដំណាច់រដូវកាលនេះ។

ប៉ុន្ដែ អ្នកចាត់ការជនជាតិអ៊ីតាលីរូបនេះ បានចាត់ទុកដំណឹងចចាមអារ៉ាមនេះ ជាការភូតកុហកប៉ុណ្ណោះ។

នៅពេលត្រូវបានសួរចំពោះដំណឹងនេះ លោក Ancelotti បានតបថា៖”វាជាការកុហក យើងមិនដែលនិយាយជាមួយក្លឹបអំពីរឿងនេះឡើយ”។

ក្រុមដឹកនាំដោយលោក Ancelotti នឹងត្រៀមខ្លួនសម្រាប់ការប្រកួត La Liga នាថ្ងៃសៅរ៍នេះទល់ Las Palmas វេលាម៉ោង ១០៖១៥នាទីយប់ ហើយក៏មានការផ្សាយបន្ដផ្ទាល់ នៅលើទំព័រហ្វេសប៊ុក CTS Sports ផងដែរ៕

ប្រភព៖ Football Espana