Rudy Galetti៖ “Mbappe មានជម្រើសតែមួយគត់ បើមិនបន្ដលេងនៅ PSG”

កីឡាករគោលដៅរបស់ Real Madrid, Kylian Mbappe មានជម្រើសតែមួយគត់គឺចូលរួម Real Madrid ប្រសិនបើគេជ្រើសរើសមិនបន្ដលេងនៅ Paris Saint-Germain។

ខ្សែប្រយុទ្ធបារាំងរូបនេះ មានការភ្ជាប់ជាមួយក្លឹប Liverpool និងក្លឹបផ្សេងទៀតនៅ Premier League នារយៈពេលប៉ុន្មានខែកន្លងមក ពិធីករទូរទស្សន៍លោក Rudy Galetti បានទម្លាយប្រាប់ Caught Offside ថាពុំមានករណីនេះកើតឡើងនោះទេ។

នៅក្នុងការពិចារណារបស់ Mbappe គេមានជម្រើសតែ២ប៉ុណ្ណោះ។ ទី១គឺបន្ដលេងនៅ PSG និងទី២ គេនឹងចូលរួម Real Madrid។

សម្រាប់ក្លឹបនៅអារ៉ាប៊ី សាអ៊ូឌីត និងក្លឹបអង់គ្លេស Liverpool ទំនងគ្មានឱកាសក្នុងការនាំយក ម្ចាស់ពាន World Cup 2018 រូបនេះទៅចូលក្រុមទេ៕

ប្រភព៖ Football Espana