អតីតតារាឆ្នើមអេស្ប៉ាញម្នាក់ បើកចំហរក្នុងការដឹកនាំ Barcelona នាថ្ងៃណាមួយ

អតីតយុវជនរបស់ Barcelona និងជាម្ចាស់ពាន World Cup ជាមួយក្រុមជម្រើសជាតិអេស្ប៉ាញ, Cesc Fabregas បានសារភាពថា លោកអាចនឹងមានការបើកចំហរ ក្នុងការត្រលប់ទៅកាន់ទឹកដី Camp Nou ដើម្បីធ្វើជាគ្រូបង្វឹកនៅទីនោះ នាថ្ងៃណាមួយ។

Fabregas បានចាប់ផ្ដើមអាជីពជាគ្រូបង្វឹក ដោយទទួលបានទំនុកចិត្តពីក្លឹប Como ដែលលោកជាផ្នែកមួយនៃម្ចាស់របស់ក្លឹបនេះ។

ថ្លែងប្រាប់ Esport3 អតីតខ្សែបម្រើក្រុមអ្នកមានបុណ្យ បាននិយាយថា៖ “វាជាអ្វីម្យ៉ាងដែលអ្នកមិនធ្លាប់ដឹង។ ខ្ញុំគិតថា ដំបូង ខ្ញុំត្រូវតែរីកចម្រើន ឈានជាច្រើនជំហាន ដូច្នេះហើយបានជាខ្ញុំរីករាយ នៅទីណាដែលខ្ញុំនៅ ព្រោះខ្ញុំមិនមានសម្ពាធខ្ពស់នោះទេ”។

“នៅទីបំផុត ពួកគេអាចវាយតម្លៃមកលើអ្នក ពួកគេអាចប្រាប់អ្នកថា អ្នកពិតជាល្អ ឬក៏អត់ ប៉ុន្ដែចុងក្រោយជាការងារដែលអ្នកត្រូវធ្វើ ពីមួយថ្ងៃទៅមួយថ្ងៃ មានគ្រូបង្វឹកដែល មិនទទួលបានការគោរពដ៏ស័ក្ដិសម ប៉ុន្ដែអ្នកឃើញពួកគាត់ ប្រឹងប្រែងពីមួយថ្ងៃទៅមួយថ្ងៃ ហើយអ្នកគិតថា អ្នកនោះគឺជាតារា។ អ្នកត្រូវតែមានអារម្មណ៍ល្អចំពោះខ្លួនឯង”៕

ប្រភព៖ Football Espana