មិត្តជិតស្និទ្ធម្នាក់របស់ Mbappe ចង់ចេញពី PSG ទៅចូលរួម Real Madrid ដែរ

Real Madrid ខិតកៀកក្នុងការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធឆ្នើម Kylian Mbappe ពីក្លឹប Paris Saint-Germain នារដូវក្ដៅខាងមុខ ពេលដែលកិច្ចសន្យារបស់កីឡាកររូបនេះផុតសុពលភាព ខណៈមិត្តរួមក្រុមម្នាក់របស់គេក៏ចាប់អារម្មណ៍ក្លឹបអេស្ប៉ាញផងដែរ។

យោងតាមប្រភពពីសារព័ត៌មាន Mundo Deportivo បានរាយការណ៍ថា កីឡាករឆ្នើមជម្រើសជាតិម៉ារ៉ុក Achraf Hakimi មានបំណងចង់ចូលរួមក្លឹបនៃរាជធានីប្រទេសអេស្ប៉ាញតាម Mbappe។

កិច្ចសន្យាបច្ចុប្បន្នរបស់ Hakimi នៅ Parc des Princes នឹងផុតសុពលភាពនាឆ្នាំ២០២៦ ហើយគេអាចនឹងស្ថិតនៅក្នុងគម្រោងដាក់លក់របស់ PSG ជាជាងអនុញ្ញាតឱ្យគេចាកចេញនៅពេលផុតកុងត្រានាឆ្នាំបន្ទាប់ ប្រសិនបើគេមានយល់ព្រមក្នុងការបន្ដកុងត្រាថ្មី។

Hakimi ជាមិត្តជិតស្និទ្ធបំផុតមួយរូបរបស់ Mbappe នៅក្នុងក្រុម PSG ហើយគេធ្លាប់ជាកីឡាករយុវជនរបស់ក្លឹប Real Madrid មុនពេលចាកចេញទៅចូលរួម Borussia Dortmund មុនពេលផ្លាស់ទៅ Inter Milan។

គេអាចស្ថិតនៅក្នុងជម្រើសរបស់ក្លឹបអធិរាជសនាពេលខាងមុខ ខណៈដែលជម្រើសទី១បច្ចុប្បន្ន គឺខ្សែការពារអេស្ប៉ាញ Dani Carvajal មានវ័យ៣២ឆ្នាំ ហើយ Real Madrid ត្រូវការអ្នកជំនួសកន្លែងកីឡាកររូបនេះ៕

ប្រភព៖ Football Espana