ជើងចាស់ Hoeness ថាក្លឹបធំបី កំពុងដណ្ដើមគ្នានាំយក Alonso ទៅដឹកនាំ

អតីតកីឡាករបាល់ទាត់អាជីពលោក Uli Hoeness និយាយថា ក្លឹប Liverpool, Real Madrid និង Bayern Munich មានការប្រឹងប្រែងដើម្បីបានលោក Xabi Alonso ទៅដឹកនាំក្រុមរបស់ពួកគេ។

លោក Alonso បានសាងភាពលេចធ្លោក្នុងការងារជាគ្រូបង្វឹក ដោយកំពុងឈរនៅកំពូលតារាង Bundesliga មានគម្លាត១០ពិន្ទុពីក្រុមការពារជើងឯក Bayern Munich។

ដោយសារសមត្ថភាពដឹកនាំលោក​ Alonso មានការភ្ជាប់ទៅនឹងក្លឹបធំៗនៅអឺរ៉ុប ដែលរួមមាន Bayern Munich, Real Madrid និង Liverpool នេះបើយោងតាមការលើកឡើងរបស់លោក Hoeness។

អតីតកីឡាករអាល្លឺម៉ង់បាននិយាយថា៖ “គាត់បានបង្ហាញថា គាត់អាចធ្វើជាគ្រូបង្វឹកក្នុងការប្រកួតដ៏ធំ។ ក្លឹបដូចជា​ Liverpool, Real Madrid និង FC Bayern Munich កំពុងធ្វើការលើរឿងនេះ”៕

ប្រភព៖ Be Soccer