De Zerbi ទំនងជាងនឹងដើរចេញពី Brighton ភ្លាម បើក្លិបធំមួយនេះទាក់ទងមក

ជំនួយការគ្រូបង្វឹកលោក Andrea Maldera ថ្មីៗនេះ បាននិយាយថាអ្នកចាត់ការក្រុម Brighton លោក Roberto De Zerbi អាចនឹងពិចាកក្នុងការបដិសេធសំណើផ្តល់ជូនពីសំណាក់ក្លិប Napoli ប្រសិនបើពួកគេទាក់ទងមកនោះ។

ជាការពិតណាស់ លោក De Zerbi បានចាប់ផ្តើមបង្ហាញភាពលេចធ្លោខ្លាំង ចាប់តាំងពីបានមកចូលរួមជាមួយក្លិប Brighton នឹងថែមទាំងបាននាំពួកគេទៅលេងនៅក្នុងពានរង្វាន់អឺរ៉ុបជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ផងដែរ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ជុំវិញសមត្ថភាពដ៏ល្អនេះ ក្លិប Brighton ហាក់ដូចជាបានដឹងខ្លួនរួចហើយថាពួកគេនឹងមិនអាចរក្សាលោក De Zerbi ឲ្យនៅក្លិបរហូតបានឡើយ ចំពេលកំពុងមានការចាប់អារម្មណ៍ពីសំណាក់ក្លិបធំៗជាច្រើន ។

ហើយយ៉ាងណាមិញ បើតាមជំនួយការគ្រូបង្វឹក គឺលោក Maldera បានបង្ហើបថា លោក De Zerbi ហាក់មិនបានលាក់បាំងនោះឡើយ ចំពោះការចាប់អារម្មណ៍របស់គាត់ ក្នុងការត្រលប់ទៅប្រទេសកំណើតរបស់គាត់វិញ ហើយ Napoli ដែលជាម្ចាស់ជើងឯក Serie A ឆ្នាំមុន ត្រូវបានគេចាត់ទុកជាគោលដៅដ៏ធំសម្រាប់អតីតគ្រូបង្វឹក Shakhtar Donetsk រូបនេះ។

លើសពីនេះ លោក Maldera បាននិយាយថា៖ ” De Zerbi អាចទៅ Napoli? ហេតុអ្វីមិនអាច ព្រោះគាត់ស្រលាញ់ប្រទេសអ៊ីតាលី។ វាជាប្រទេសកំណើតរបស់គាត់ ហើយ Napoli គឺជាក្រុមដែលគាត់ចូលចិត្ត

ប្រភព: Metro