មេធំសហព័ន្ធបាល់ទាត់បារាំង ចេញមុខបដិសេធរឿងនាំយក Zidane មកដឹកនាំជម្រើសជាតិ

យោងតាមរបាយការណ៍ចុងក្រោយមួយ បានអះអាងមកថា ប្រធានសហព័ន្ធបាល់ទាត់បារាំង (FFF) លោក Philippe Diallo ថ្មីៗនេះ បានចេញមុខបញ្ជាក់ថា លោក Didier Deschamps នឹងនៅតែបន្តកាន់តំណែងអ្នកចាត់ការក្រុមរហូតដល់ឆ្នាំ២០២៦ ។

យ៉ាងណាមិញ ជុំវិញការលើកឡើងបែបនេះ បានកើតឡើង នៅចំពេលដែល Zidane ត្រូវបានគេរំពឹងទុកថាអាចនឹងទៅកាន់តំណែងនេះ បន្ទាប់ពីអតីតគ្រូបង្វឹករបស់ក្លិប Real Madrid រូបនេះ បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួន ក្នុងការទៅដឹកនាំក្រុមជម្រើសជាតិជាយូរមកហើយ។

គួរឲ្យដឹងផងដែរថា កុងត្រាបច្ចុប្បន្នរបស់លោក Deschamps នឹងត្រូវបញ្ចប់នៅឆ្នាំ២០២៦ ឯណោះ បន្ទាប់ពីលោកបានដឹកនាំក្រុមឲ្យទទួលបានភាពជោគជ័យជាច្រើន ស្របពេលប្រធាន FFF បច្ចុប្បន្ន បានបង្ហាញនៅក្នុងបទសម្ភាសន៍ជាមួយ Le Figaro តំណែងរបស់លោក Deschamps នឹងមិនមានផលប៉ះពាល់នោះឡើយ។

លើសពីនេះ លោក Diallo បាននិយាយចេញមុខនិយាយទៀតថា ៖ “Zidane គឺជាវីរបុរសបាល់ទាត់បារាំង ហើយនោះជារឿងដំបូងដែលយើងត្រូវបង្ហាញពីការដឹងគុណចំពោះអ្វីគ្រប់យ៉ាងដែលគាត់បាននាំយកមកជូនប្រជាជនបារាំង។ ប៉ុន្តែ​មាន​រឿង​មួយ​ទៀត​គឺ​ថា​យើង​មាន​អ្នក​ចាត់​ការ​ល្អ​បំផុត​នៅ​ក្នុង​បាល់ទាត់​បារាំង​រហូត​ដល់​ឆ្នាំ​២០២៦ ឯណោះ។​ នោះ​ហើយ​ជា​អ្វី​ដែល​យើងត្រូវ​និយាយ

ប្រភព: Sportsmole ​