Xavi អាចនឹងប្ដូរចិត្តមិនចាកចេញពី Barcelona បើអាចសម្រេចបានរឿងនេះ

បន្ទាប់ពីលោក​ Xavi Hernandez បានប្រកាសពីបំណងនៃការចាកចេញពីតំណែងអ្នកចាត់ការ Barcelona នាដំណាច់រដូវកាលនេះ មានដំណឹងចចាមអារ៉ាមមកថា លោកអាចនឹងប្ដូរចិត្តមុនពេលរដូវកាលត្រូវបានប​ញ្ចប់។

មានការរាយការណ៍ថា ប្រធានក្លឹប Joan Laporta និងនាយកផ្នែកកីឡាលោក Deco ចង់ឱ្យលោក Xavi នៅបន្ដដឹកនាំក្រុម ទោះបីជាអ្នកចាត់ការជនជាតិអេស្ប៉ាញរូបនេះ បានបញ្ជាក់ម្ដងជាពីរដង ប្រាប់ទៅអ្នកសារព័រមានថា លោកនឹងមិនផ្លាស់ប្ដូរចិត្តនោះទេ។

ប៉ុន្ដែបើយោងតាមប្រភពពីសារព័ត៌មាន Mundo Deportivo បានឱ្យដឹងថា លោក Xavi នឹងនៅបន្ដដឹកនាំ Barca ប្រសិនបើអាចសម្រេចគោលដៅរបស់ក្លឹប រវាងពេលនេះ ដល់ដំណាច់រដូវកាលគឺជាការឈ្នះជើងឯក La Liga ឬ Champions League(ឬក៏អាចឡើងដល់វគ្គផ្ដាច់ព្រ័ត្រពានអឺរ៉ុបមួយនេះ)។

ទោះបីជាមើលទៅពិបាក ក្នុងការឈ្នះពានរង្វាន់ទាំងពីរនេះ ប៉ុន្ដែគ្មានអ្វីត្រូវចុះចាញ់នោះទេសម្រាប់ Barca ហើយប្រសិនបើពួកគេឈ្នះពានណាមួយ នោះលោក Xavi អាចនឹងមានការផ្លាស់ប្ដូរចិត្ត៕

ប្រភព៖ Football Espana