Bellingham ធ្លាប់ត្រូវបានបញ្ចុះបញ្ចូលឱ្យផ្លាស់ទៅ Man Utd មុនចូលរួម Dortmund

លោក Bryan Robson បានទម្លាយឱ្យដឹងថា ខ្សែបម្រើ Jude Bellingham ហៀបនឹងផ្លាស់ទៅ Manchester United មុនពេលកីឡាកររូបនេះចូលរួមក្លឹប Borussia Dortmund។

លោក Robson ដែលធ្លាប់ជាកីឡាកររបស់ក្រុមបិសាចក្រហម ព្យាយាមក្នុងការបញ្ចុះបញ្ចូល Bellingham ឱ្យផ្លាស់ទៅ Old Trafford កាលពីឆ្នាំ២០២០ ប៉ុន្ដែការផ្ទេរមិនអាចកើតឡើងនោះទេ។

អតីតខ្សែបម្រើរូបនេះនិយាយថា៖ “វាពិតជាគួរឱ្យខកចិត្តណាស់។ យើងបានទៅមជ្ឈមណ្ឌលហ្វឹកហាត់ Carrington ហើយ Sir Alex Ferguson មកដល់ទីនោះមុនខ្ញុំបន្ដិច ប៉ុន្ដែ Eric (Cantona) និងខ្ញុំបានជួបគេ និងឪពុកម្ដាយគេ ហើយយើងបានជជែកគ្នា”។

“ពិតជាមានការសន្យាថា គេនឹងចុះកិច្ចសន្យានៅ Manchester United… ខ្ញុំនិង Eric ធ្វើរឿងឥតបានការ ដោយគេបានចុះហត្ថលេខាចូលរួម Dortmund! យើងគិតថា អាចយកគេបានទៅហើយ!”៕

ប្រភព៖ Goal