Real Madrid បើកដៃឱ្យកីឡាករចាស់វស្សាម្នាក់ ចំពោះការបន្ដកុងត្រា​ ឬចាកចេញ

ក្លឹប Real Madrid នឹងផ្ដល់ការសម្រេចចិត្តទៅឱ្យខ្សែការពារ Nacho Fernandez ចំពោះស្ថានភាពកិច្ចសន្យារបស់គេនៅក្លឹប។

Nacho ទទួលបានឱកាសបង្ហាញខ្លួនញឹកញាប់ក្នុងរដូវកាលនេះ បើធៀបទៅនឹងរដូវកាលមុន ក្រោមការដឹកនាំដោយលោក Carlo Ancelotti ប៉ុន្ដែបើយោងតាមសារព័ត៌មានអេស្ប៉ាញ AS បានឱ្យដឹងថា អ្វីៗគឺអាស្រ័យលើខ្សែការពាររូបនេះ ថាចង់បន្ដមួយរដូវកាល ឬចាកចេញ ខណៈក្លឹបមានការបើកចំហរឱ្យគេស៊ីញ៉េកុងត្រាថ្មី។

ទោះបីជាឱកាសលេងមានការកើនឡើង ប៉ុន្ដែ Nacho ពុំមែនជាជម្រើសចាំបាច់សម្រាប់លោក Ancelotti នោះទេ ក្នុងប្រកួតធំៗ ដោយអ្នកចាត់ការជនជាតិអ៊ីតាលី សុខចិត្តដាក់ Aurelien ឱ្យលេងតំណែងខ្សែការពារកណ្ដាលជំនួសវិញ។

ទោះយ៉ាងណាក្ដី ឱកាសនៃការលេងមិនត្រូវបានធានានោះទេ ស្របពេលដែលមានការរាយការណ៍ថា Real Madrid កំពុងចាប់អារម្មណ៍ចង់បានកីឡាករវ័យក្មេង Leny Yoro ក្នុងទីផ្សាររដូវក្ដៅនេះ ខណៈ David Alaba និង Eder Militao អាចលេងបានពេញលេញពេលសះស្បើយពីរបួសផងដែរ៕

ប្រភព៖ Football Espana