Dembele ឆ្លើយតបទៅនឹងសំឡេងខឹ.សម្បារ ពីអ្នកគាំទ្ររបស់ Barcelona

Ousmane Dembele ដែលរកគ្រាប់បាល់បញ្ចូលទីទាំង២ជើង ក្នុងក្រកួតវគ្គ៨ក្រុមចុងក្រោយ UEFA Champions League សម្រាប់ Paris Saint-Germain បាននិយាយជាលើកដំបូង ក្រោយទទួលបានការស្វាគមន៍យ៉ាងចាស់ដៃពីអ្នកគាំទ្ររបស់អតីតក្រុមខ្លួន។

ខ្សែប្រយុទ្ធបារាំង រកគ្រាប់បាល់មួយគ្រាប់ ក្នុងប្រកួតបរាជ័យជើងទី១ ២-៣ កាលពីសប្ដាហ៍មុន និងរកបានមួយគ្រាប់បន្ថែមទៀត ក្នុងជ័យជម្នះជើងទី២ ១-៤ ដែលជួយឱ្យក្រុមមកពីបារាំង ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយលទ្ធផលសរុបទាំងពីរជើង PSG ឈ្នះ ៦-៤។

អំឡុងការប្រកួតនៅទឹកដីរបស់ Barca, Dembele រងការស្រែកប្រមាថពីអ្នកគាំទ្ររបស់ក្រុមម្ចាស់ផ្ទះ បន្ទាប់ពីគេបានអបអរគ្រាប់បាល់កាលពីជើងទី១ ដែលត្រូវបានចាត់ទុកថា ជាទង្វើខ្វះការគោរពដល់ក្លឹបចាស់។

នៅពេលត្រូវបានអ្នកសារព័ត៌មានសួរអំពីការផ្លុំកញ្ចែ និងស្រែកចំអកពីអ្នកគាំទ្ររបស់Barca, Dembele បាននិយាយថា៖ “វាគ្មានអ្វីនោះទេ ជីវិតគឺបែបនេះ មានសំឡេងកញ្ចែនៅគ្រប់កីឡដ្ឋានទាំងអស់”៕

ប្រភព៖ Be Soccer