Van der Vaart៖ “ទៅ​មើល​ Madrid ទាត់​រាល់​ដង បើ​អត់​កីឡាករ​រូប​នេះ​លេង ខ្ញុំ​សុខ​ចិត្ត​មក​ផ្ទះ​វិញ”

Rafael van der Vaart ដែល​ជា​អតីត​កីឡាករ​របស់​ក្រុម​អធិរាជ​ស​មួយ​រូប​បាន​សរសើរ​មិន​ដាច់​ពី​មាត់​ដល់​ខ្សែ​បម្រើ Isco ថា​ជា​អ្នក​មាន​សមត្ថភាព​យ៉ាង​ពិត​ប្រាកដ​និង​ល្អ​ដាច់​គេ​ក្នុង​លោក។ កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​ដែល​កំពុង​តានតឹង​ក្នុង​ឱកាស​បង្ហាញ​ខ្លួន​នៅ​ Bernabeu នៅ​តែ​ដក​ជាប់​ក្នុង​បេះដូង​របស់ Rafael ដដែល។

Van der Vaart ដែល​ទើប​ប្រកាស​ចូល​និវត្តន៍​កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ​បាន​ប្រាប់ Marca ថា៖ “ពិត​ជា​ឆ្កួត​សម្រាប់​ខ្ញុំ ប៉ុន្តែ Isco គឺ​ពិត​ជា​កីឡាករ​ដ៏​ល្អ​បំផុត​ក្នុង​លោក​មែន តែ​គាត់​តែង​មាន​បញ្ហា​ជាមួយ​អ្នកចាត់ការ​មិន​ថា​តែ Zidane ក៏​មិន​ដែល​ទុក​ចិត្ត​លើ​កីឡាករ​រូប​នេះ ១០០ ភាគរយ​ដែរ”។

លោក​សង្កត់​ធ្ងន់​ថា៖ “ពេល​ខ្ញុំ​ទៅ​ទស្សនា​ការ​ប្រកួត​របស់ Real Madrid ខ្ញុំ​នឹង​រក​មើល​សិន​តើ​គាត់​នឹង​ចាប់​ផ្តើម​នៅ​ជម្រើស​ដំបូង​ឬ​អត់ បើ​អត់​ទេ​អាល​ខ្ញុំ​ត្រលប់​ទៅ​ផ្ទះ​វិញ”។ បញ្ជាក់​ថា​ក្រុម​ម្ចាស់​ជើង​ឯក Champions League បី​សម័យ​កាល​ជាប់​គ្នា​បាន​ប្រែ​មក​ជួប​ស្ថានការណ៍​អាក្រក់​ចាប់​តាំង​ពី​ការ​ចាកចេញ​របស់ Zinedine Zidane ដោយ​រដូវ​កាល​ថ្មី​នេះ​ប្រកួត​ក្នុង​ LaLiga ក្រុម​ Madrid ធ្វើ​មិន​ជា​សូវ​បាន​ល្អ​នោះ​ទេ។

ប្រភព:Sportskeeda