ចៃដន្យ​ហួស! តារា​ឆ្នើម ២ រូប​ទៀត​មាន​ថ្ងៃ​កំណើត​ដូច Cristiano Ronaldo បេះ​ដាក់

Cristiano Ronaldo បាន​ឈាន​ចូល​វ័យ ៣៤ ឆ្នាំ​កាល​ពី​ប៉ុន្មាន​ម៉ោង​មុន​នេះ ​ពោល​ថ្ងៃ​ទី ៥ ​កុម្ភៈ​គឺ​ជា​ថ្ងៃ​កំណើត​របស់​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់។ យ៉ាងណាមិញ​ក៏​មាន​កីឡាករ​ជា​ច្រើន​រូប​ទៀត​ដែល​កើត​ចំ​ថ្ងៃ​ដូច​គ្នា​នេះ ប៉ុន្តែ​ CamboTrends សូម​លើក​យក​តែ​តារា​ឆ្នើម ២ រូប​ដូច​ខាង​ក្រោម៖

១.Neymar Jr:


Neymar ក៏​ទើប​តែ​ឈាន​ចូល​វ័យ ២៧ ឆ្នាំ​មុន​នេះ​បន្តិច​ដូច​គ្នា ដោយ​រូប​គេ​កើត​ក្នុង​ទីក្រុង Sao Paulo ប្រទេស​ប្រេស៊ីល បច្ចុប្បន្ន​កំពុង​លេង​ឲ្យ​ក្លឹប​អ្នក​មាន​បារាំង Paris Saint-Germain។

២.Carlos Tevez:


មិន​ខុស​គ្នា​នឹង​បុរស​សញ្ជាតិ​អាហ្សង់ទីន Carlos Tevez កើត​នៅ​ថ្ងៃ​ទី ៥ ​កុម្ភៈ​ឆ្នាំ ១៩៨៤ ដោយ​ទើប​ឈាន​ចូល​វ័យ ៣៥ ឆ្នាំ​ដូច​គ្នា។ បច្ចុប្បន្ន​ខ្ញី​ចាស់​វស្សា​រូប​នេះ​កំពុង​លេង​ជា​ខ្សែ​ប្រយុទ្ធ​នៅ​ក្លឹប Boca Juniors។​