ក្រៅពី Liverpool មានក្លឹបធំៗពីរទៀត កំពុងចាប់អារម្មណ៍ចង់បាន ខ្សែបម្រើ Christian Pulisic

ខ្សែបម្រើសញ្ជាតិអាមេរិច Christian Pulisic កំពុងទទួលការចាប់អារម្មណ៍ខ្លាំងក្លឹបធំៗពីរនៅ Premier League រួមទាំង ក្លឹបអាល្លឺម៉ង់ Bayern Munich ផងដែរ។

Pulisic ជាកីឡាករដ៏លេចធ្លោរមួយរូបនៅ Bundesliga សំរាប់រដូវកាលនេះ ដោយរូបគេរកបានបួនគ្រាប់ក្នុងការបង្ហាញខ្លួន ២៦ប្រកួត។

ក្លឹបហង្សក្រហម បានចាប់អារម្មណ៍កីឡាករវ័យ១៩ឆ្នាំរូបនេះ ជាយូរណាស់មកហើយ ដោយអតីតគ្រូបង្វឹក Dortmund លោក Jurgen Klopp ចង់បានអតីតកូនក្រុមរបស់លោក ហើយទំនងជាដាក់សំនើរទិញយកខ្សែបម្រើវ័យក្មេងរូបនេះ នៅចុងរដូវកាលនេះ។

បើយោងតាមកាសែតរបស់អាល្លឺម៉ង់ Bild បានអោយដឹងថា ក្រៅពីក្លឹបហង្សក្រហម ក៏មានក្លឹបយក្សលីគអាល្លឺម៉ង់ Bayern Munich រួមទាំង Manchester United ដែលចូលរួមចង់បានកីឡាកររូបនេះ៕

ប្រភព៖ TalkSport