អ្នកចាត់ការ Bayern ប្រាប់មូលហេតុដែល Real Madrid ព្រមអោយ James មកលេងនៅ អាល្លឺម៉ង់

អ្នកចាត់ការក្លឹប Bayern Munich លោក Jupp Heynckes នៅតែមិនយល់ហេតុអ្វីបានជា Real Madrid ព្រមអោយខ្សែបម្រើឆ្នើម James Rodriguez ចាកចេញមក Bayern Munich។

James មានទម្រង់លេងល្អជាមួយនឹងក្រុមយក្សអាល្លឺម៉ង់ ហើយអ្នកចាត់ការ Heynckes បានផ្ដល់បទសម្ភាស៍ជាមួយនឹង Goal អំពីហេតុផលដែលកីឡាករសញ្ជាតិកូឡុំប៊ីត្រូវបានក្រុមរបស់លោកខ្ចីជើង។

លោកបាននិយាយថា៖ “Real Madrid បានអនុញ្ញាតកីឡាករឆ្នើមបិរូបចាកចេញពីក្លឹបមានដូចជា Morata, Pepe ហើយនឹង James Rodriguez។ ពួកគេធ្វើបែបនេះដោយសារ ចង់សន្សំសំចៃ ប្រាក់ខែកីឡាករ។”

គួររំលឹកថា James Rodriguez បានផ្ទេរមកកាន់ Bayern ពីក្រុម Real Madrid ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេលពីរឆ្នាំ ហើយក្លឹបយក្សអាល្លឺម៉ង់មានសិទ្ធិទិញកីឡាករផ្ដាច់ក្នុងកំឡុងពេលខ្ចីជើងបាន៕

ប្រភព៖ Sport English