វរ​ហើយ! អ្នក​គាំទ្រ Barca តវ៉ា​ UEFA ឲ្យ​ដក​សិទ្ធ Mane នៅ​ជើង​ទី ២ សងសឹក​រឿង Messi

ជុំវិញ​រឿងរ៉ាវ​របស់ Messi ដែល​អ្នក​គាំទ្រ​ហង្ស​ក្រហម​តវ៉ា​ឲ្យ UEFA ដក​សិទ្ធ​របស់​លោក​នៅ​ជើង​ទី ២ មិន​ទាន់​មាន​ការ​ប្រកាស​ផ្លូវការ​ណា​មួយ​ពី​ការ​សម្រេច​ចិត្ត​នៅ​ឡើយ ត្បិត​អី​គិត​មក​ទល់​រសៀល​ថ្ងៃ​អាទិត្យ​ទទួល​បាន​ការ​គាំទ្រ ១៣ ១២០ សំឡេង​រួច​ក៏​ដោយ​ក្តី។

ឆ្លើយតប​មក​វិញ​ពី​សំណាក់​អ្នក​គាំទ្រ​របស់ Barcelona ​មនុស្ស​ពាន់​នាក់​ក៏​បាន​ដាក់​ញត្តិ​សងសឹក​លើ​រឿងរ៉ាវ​នេះ​វិញ ដោយ​ក្រោម​ចំណង​ជើង​ថា “Sadio Mane គួរ​តែ​ទទួល​បាន​ការ​ដក​សិទ្ធ​នៅ​ជើង​ទី ២ ​នា​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ ព្រោះ​បាន​ទះ​ទៅ​លើ​មុខ​របស់ Arturo Vidal ដោយ​គ្មាន​ហេតុផល​សមរម្យ​ណា​ទាំង​អស់”។

ទស្សនា​វីដេអូ:

https://www.youtube.com/watch?v=c5zyw7Fns7Q

គិត​ត្រឹម​រសៀល​ថ្ងៃ​អាទិត្យ​ដដែល​នេះ សំឡេង​គាំទ្រ​មាន​ដល់​ជិត ៥ ០០០ សំឡេង​ហើយ តែ​ក៏​មិន​ប្រាកដ​ថា UEFA ​បើក​ការ​ត្រួតពិនិត្យ​ឬ​កាត់​សេចក្តី​បែប​ណា​នោះ​ដែរ។ ប៉ុន្តែ​រឿង​មួយ​ដែល Mane ព្រួយ​បំផុត គឺ​ប្រសិន​ណា​ខ្លួន​ត្រូវ​អវត្តមាន​ពិត​មែន នោះ​នៅ​ជើង​ទី ២ ហង្ស​ក្រហម​ប្រឈម​នឹង​បាត់បង់​កីឡាករ​សំខាន់​ជួរ​មុខ​ដល់​ទៅ ៣ រូប​ព្រម​គ្នា។

អ៊ីចឹង​ចាំ​មើល​តើ Barcelona ​ត្រូវ​បាត់បង់ Messi ដែរ​ទេ? ចុះ​ហង្ស​ជា​ការ​ប្តូរ​មក​វិញ​តើ​ត្រូវ​បាត់បង់ Salah, Mane, Firmino ទាំង​បី​ឬ​បែប​ណា?

ប្រភព:Sportskeeda