រកឃើញអ្នកដែល ដឹកនាំក្រុមល្អបំផុត ក្នុងចំណោមគ្រូបង្វឹកទាំង៣រូបនៅ Real Madrid

លោក Santiago Solari មានស្ថិតិដឹកនាំក្រុម ល្អបំផុត ក្នុងចំណោមគ្រូបង្វឹកទាំង៣នៅ Real Madrid ក្នុងរដូវកាលនេះ ទោះបីជាលោកដឹកនាំក្រុមធ្លាក់ចេញពី Champions League ហើយជំនូសដោយលោក Zinedine Zidane ក្ដី។

គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន ដឹកនាំក្រុមឈ្នះ ១២ប្រកួត បរាជ័យ៤ប្រកួត និង ស្មើ១ប្រកួត ដែលភាគរយនៃការឈ្នះស្មើនឹង ៧២.៥៤% ប៉ុន្ដែ បរាជ័យយ៉ាងអាម៉ាសទល់នឹងក្រុម Ajax នៅទឹកដី Santiago Bernabeu បានរុញច្រានអោយក្លឹបសំរេចបញ្ចប់អាជីពរបស់លោក។

ដោយឡែកគ្រូបង្វឹកសញ្ជាតិបារាំង Zidane ដឹកនាំក្រុមទទួលបាន ១៧ពិន្ទុ ក្នុងចំនោម១១ប្រកួត មានស្ថិតិដឹកនាំក្រុមឈ្នះការប្រកួត ៥១.៥១%។

ហើយគ្រូបង្វឹកដែលដឹកនាំក្រុមទទួលបានលទ្ធផលអន់ជាងគេនោះគឺលោក Julen Lopetegui ដោយលោកដឹកនាំក្រុមទទួលបានជ័យជំនះតែ ៤៤.៦៦% ប៉ុណ្ណោះ៕