គ្រូធំ Cardiff លោក Warnock ប្រាប់ឲ្យលោក Solskjaer គួរលៃលកសារ៉េកីឡាករ Man Utd បីររូបនេះចេញ

លោក Neil Warnock អ្នកចាត់ការទូទៅរបស់ Cardiff បានប្រាប់ទៅកាន់លោក Ole Gunnar Solskjaer ថាក្រុម Man Utd នឹងមានភាពល្អប្រសើ ប្រសិនបើលោកលក់ចេញកីឡាករ Paul Pogba, Romelu Lukaku និង Alexis Sanchez ។

គួរបញ្ជាក់ផងដែរថាលោក Warnock ដែលបានជួយឱ្យក្រុម Cardiff យកឈ្នះក្នុងលទ្ធផល 2-0 លើក្រុម United នៅថ្ងៃបិទបញ្ចប់រដូវកាលក្របខ័ណ្ឌ Premier League រូបនេះ ជឿជាក់ថាគ្រូបង្វឹកលោក Solskjaer មានសិទ្ធគ្រប់គ្រាន់ក្នុងការផ្តល់​ឱកាសសម្រាប់កីឡាករវ័យក្មេងៗជាច្រើន ដែលមានសមត្ថភាពចូលលេងជំនួសវិញ ។

យ៉ាងណាមិញ Pogba, Lukaku និង Sanchez ត្រូវបានរងការរិះគន់យ៉ាងខ្លាំង ចំពោះការធ្លាក់ចុះទម្រង់លេងរបស់ពួកគេនៃនៅរដូវកាលចុងក្រោយនេះ សម្រាប់ក្រុម Man United ហើយលោក Warnock ជឿជាក់ថាលោក Solskjaer នឹងមានសិទ្ធិក្នុងការលក់ពួកគេទាំងបីនេះ ។

លើសពីនេះលោកបាននិយាយទៅកាន់ Talksports ៖ ” ក្រុមបិសាចក្រហមត្រូវតែធ្វើដំណើរទៅមុខ តាមដែលពួកគេអាចមើលឃើញ ទោះបីជាវាមានតម្លៃថ្លៃ តែនោះគឺជាការចុះហត្ថលេខានាំយកកីឡាករវ័យក្មេងៗល្អបំផុតមកជំនួសវិញ ” ៕

ប្រភព: Daily Mail