បើ PSG ចេញចិត្ត, Barca សុខចិត្តលះតារាឆ្នើមរបស់ខ្លួនបីរូបនេះ ដើម្បីចុះហត្ថលេខានាំ Mbappe មកវិញ

យោងតាមរបាយការណ៍ពី Diario Gol បានឲ្យដឹងថាក្លឹប Barcelona ចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធក្លឹប PSG កីឡាករ Kylian Mbappe ម្នាក់ទៀត បន្ថែមពីលើកីឡាករ Antoine Griezmann នៅរដូវក្តៅខាងមុខនេះ ហើយពួកគេអាចនឹងប្រើប្រាស់កីឡាករបីរូបនេះ នៅក្នុងកិច្ចព្រមព្រៀងនេះ ប្រសិនបើក្លឹបបារាំងមួយនេះចាប់អារម្មណ៍ ។

គួរបញ្ជាក់ថា Mbappe បានបង្ហាញពីបំណងប្រាថ្នារបស់គេ ដើម្បីចាកចេញពីក្លឹបនៅប៉ារីសមួយនេះនារដូវក្តៅខាងមុខនេះ ខណ:ដែលរូបគេចង់ធ្វើឱ្យការផ្លាស់ប្តូរមានសក្តានុពលណាមួយ ដែលធ្វើទៅបាន ។

តែទោះជាយ៉ាងណាការផ្លាស់ប្តូរមួយសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិបារាំរូបនេះហាក់មិនមែនជារឿងងាយស្រួលនោះទេ ប៉ុន្តែក្រុម PSG នឹងតម្រូវឱ្យក្លឹប Barcelona លះបង់កីឡាករចំនួនបីរូប ដើម្បីដាក់រួមបញ្ចូលនៅក្នុងការផ្លាស់ប្តូរដ៏មានសក្តានុពលមួយនេះ ដែលមាន Ivan Rakitic, Ousmane Dembele និង Samuel Umtiti ។

លើសពីនេះកីឡាករទាំងបីរូបនេះសុទ្ធតែមានអនាគតមិនទាន់ច្បាស់លាស់នៅទឹកដី Camp Nou នឹងត្រូវបានផ្សារភ្ចាប់ជាមួយនឹងការផ្លាស់ប្តូរចេញ នៅរដូវក្តៅខាងមុខនេះ ៕

ប្រភព: FoxsportsAsia