Real Madrid ដាក់សំនើរអោយក្លឹបមួយនៅអីតាលី សំរាប់ខ្សែប្រយុទ្ធលេខ៧ របស់ក្លឹប

ក្លឹប Real Madrid នឹងអនុញ្ញាតអោយ ខ្សែប្រយុទ្ធ Mariano Diaz ចាកចេញពីក្លឹបនៅរដូវក្ដៅខាងមុខនេះ ដោយក្លឹបបានចចារក្នុងការដាក់សំនើរអោយរូបគេទៅចូលរួមជាមួយនឹង AC Milan។

បើតាមការរាយការណ៍ពី Mundo Deportivo ដែលបានដកស្រង់ចេញពីកាសែតអ៊ីតាលី បានអោយដឹងថា ក្លឹបអធិរាជស ហើយនឹង Milan បានពិភាក្សាគ្នាជុំវិញការដោះដូរកីឡាករមួយចំនួន ដែលមានដូចជា Theo Hernandez និង Dani Ceballos ជាដើម ហើយកីឡាករលេខ៧របស់ក្រុម ក៏ប្រឈមនឹងការចាកចេញផងដែរ។

ការចូលរួមរបស់ Luka Jovic ពីក្លឹប Frankfurt ហាក់បិទផ្លូវរបស់ Mariano ក្នុងការបង្ហាញខ្លួនសំរាប់ការប្រកួតរបស់ក្រុម ហើយមធ្យោបាយតែមួយគត់ ដើម្បីបន្ដក្ដីសង្ឃឹម ក្នុងការបង្ហាញខ្លួននៅលើទីលានរបស់អតីតខ្សែប្រយុទ្ធ Lyon គឺត្រូវចាកចេញពីទឹកដី Santiago Bernabeu។

គួររំលឹកថា Mariano ត្រូវបាន Real Madrid ទិញត្រលប់មកវិញពីក្លឹប Lyon កាលពីរដូវក្ដៅឆ្នាំ ២០១៨ ប៉ុន្ដែបានបង្ហាញខ្លួនតែ ១៩ប្រកួតប៉ុណ្ណោះ សំរាប់ក្លឹបអេស្ប៉ាញ បើគិតរាល់ការប្រកួតពានរង្វាន់ទាំងអស់៕

ប្រភព៖ Football Espana