Man Utd និង PSG ឈានដល់ការយល់ព្រមលើតម្លៃផ្ទេរ របស់កីឡាករគោលដៅកំពូលក្រុម Juve ម្នាក់

យោងតាមរបាយការណ៍មួយបានឱ្យដឹងថាក្លឹប Manchester United និង Paris Saint-Germain បានយល់ព្រមហើយ ស​ម្រាប់តម្លៃផ្ទេរមួយជាមួយក្រុម Ajax ដើម្បីចុះហត្ថលេខាលើ Matthijs De Ligt ។

ជាក់ស្តែងអ្នកកាសែតបាល់ទាត់បារាំងលោក Julien Laurens ជឿជាក់ថាក្រុម Juventus ដែលកន្លងទៅហាក់បីដូចជាមានភាគរយខ្ពស់ ក្នុងការសម្រេចកិច្ចព្រមព្រៀងនេះ អាចនឹងត្រូវបរាជ័យវិញ ក្រោយពីមានការរាយការណ៍កាលពីពេលថ្មីៗនេះថាពួកគេមិនទាន់មានការយល់ព្រមណាមួយសម្រាប់សម្លៃផ្ទេររបស់កីឡាករវ័យ 19 ឆ្នាំរូបនេះនោះទេ ។

យ៉ាងណាមិញលោក Laurens បានអះអាងទៀតថាក្រុមម្ចាស់ជើងឯកលីគ Eredivisie មួយនេះគ្រាន់តែចង់បានកិច្ចព្រមព្រៀងដ៏ល្អបំផុត សម្រាប់តារាឆ្នើមរបស់ពួកគេប៉ុណ្ណោះ ដោយមិនគិតពីកន្លែងណាមួយ ដែល De Ligt  ចង់ទៅនោះទេ ។

មិនតែប៉ុណ្ណោះខណ:ដែលក្លឹប Juventus អាចផ្តល់ទឹកប្រាក់ត្រឹមតែ 50 លានអឺរ៉ូ សម្រាប់ខ្សែការពាររូបនេះ នោះវាហាក់បីដូចជាក្លឹប Man Utd និង PSG កំពុងតែត្រៀមខ្លួនរួមជាស្រេច ដើម្បីចូលរួមប្រជែង នឹងផ្តល់ជូនតម្លៃខ្លួនមួយ ដែលអាចច្រើនជាងនេះបន្ថែមទៀត ។

លើសពីនេះលោក Laurens បានប្រាប់ទៅកាន់ ESPN FC ថា : ” ខ្ញុំគិតថាវាជាឱកាសមួយដែលក្រុម Ajax នឹងបាត់បង់ការអត់ធ្មត់បន្តិចបន្តួច ហើយបើនិយាយពីខណ:ពេលនេះក្រុម PSG នឹង Manchester United បានឯកភាពចំពោះតម្លៃផ្ទេររបស់ De Ligt ហើយ ” ៕

ប្រភព: Talksports