កីឡាករ Chelsea ម្នាក់ ថាពេលវេលារបស់គេជាមួយក្លឹបត្រូវចប់ហើយ នឹងចង់ដើរចេញឲ្យតែកាន់ឆាប់

ខ្សែបម្រើ Lucas Piazon របស់ក្លឹបតោខៀវបាននិយាយថាពេលវេលារបស់គេនៅឯក្លឹបត្រូវបានចប់ហើយ ខណ:ដែលគេចង់ចាកចេញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។

គួរបញ្ជាក់ថាកីឡាករវ័យ ២៥ ឆ្នាំរូបនេះត្រូវបានដាក់ឲ្យខ្ចីជើងទៅក្លឹបជាច្រើន បន្ទាប់ពីបានចុះហត្ថលេខាជាមួយក្រុមតោខៀវកាលពីឆ្នាំ ២០១២ ។

យ៉ាងណាមិញក្នុងនាមជាកីឡាកររបស់ក្រុម Chelsea រយ:ពេល ៧ ឆ្នំា  Piazon បានបង្ហាញខ្លួនត្រឹមតែបីលើកប៉ុណ្ណោះគ្រប់ការប្រកួតទាំងអស់ ខណ:ដែលគេបានបន្តកុងត្រាថ្មីជាមួយក្លឹបរហូតដល់ឆ្នាំ ២០២១ ក្នុងរដូវក្តៅមុន ពេលត្រូវបានដាក់ឲ្យខ្ចីជើងទៅក្លឹបផ្សេងម្តងទៀត ។

លើសពីនេះ Piazon ត្រូវបានគេដាក់ឱ្យក្រុម Malaga, Vitesse, Eintracht Frankfurt, Reading, Fulham, Chievo ហើយបច្ចុប្បន្នកំពុងខ្ចីជើងនៅឯក្លឹប Rio Ave ។

ជាក់ស្តែងដោយថ្លែងទៅកាន់ A Bola កីឡាករ Piazon បានសម្តែងការខកចិត្តជាមួយក្រុមតោខៀវ និងបាននិយាយថាពេលវេលារបស់គេជាមួយក្រុម Chelsea ពេលនេះត្រូវបានបញ្ចប់ហើយ ៕

ប្រភព: FoxspotsAsia