“បើលេងគ្មានអ្នកទស្សនា ជំនួប PSG-Dortmund លុបចោលល្អជាង” – Marquinhos

ការរីករាលដាលនៃវីរុសកូរ៉ូណា ដែលមានឈ្មោះជាផ្លូវការថា COVID-19 បានធ្វើឲ្យប៉ះពាល់ដល់វិស័យធំៗជាច្រើននៅក្នុងពិភពលោក ហើយក្នុងនោះក៏មានវិស័យបាល់ទាត់ផងដែរ។ ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក លោក Gianni Infantino បានឲ្យដឹងថា ការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយនៅ UCL អាចនឹងត្រូវពន្យារពេល ឬក៏ធ្វើឡើងដោយគ្មានអ្នកទស្សនា។ ការធ្វើបែបនេះគឹដើម្បីទប់ស្កាត់ការឆ្លងនៃវីរុសនេះ។

Gianni Infantino 

ខ្សែការពារ Marquinhos របស់ក្លឹប PSG បាននិយាយថា៖ ” វាជារឿងដែលគួរឲ្យខ្មាស់ខ្លាំងណាស់ ប្រសិនបើការប្រកួតធ្វើឡើងដោយគ្មានអ្នកទស្សនា “។

លោកបានបន្តទៀតថា៖ ” ខ្ញុំសង្ឃឹមថាវានឹងមិនកើតឡើងទេ។ តែប្រសិនបើវាកើតឡើងពិតមែន ខ្ញុំគិតថាការលុបចោលការប្រកួត គឺជារឿងដែលត្រឹមត្រូវជាង ព្រោះពួកយើងលេងដើម្បីឲ្យអ្នកគាំទ្របានហ៊ោរសប្បាយ តែបើលេងគ្មានអ្នកគាំទ្រ វាហាក់ដូចជាគ្មានន័យ”។

Marquinhos

គួររំឭកដែរថា PSG នឹងត្រូវប៉ះជាមួយនឹងក្រុមភ្ញៀវ Dortmund នៅជើងទី ២ ក្នុងទឹកដី Parc Des Princes នៅថ្ងៃទី ១១ មីនា ក្រោយចាញ់ក្នុងជើងទី១ ក្រោមលទ្ធផល ២-១។ បច្ចុប្បន្នក្រុមអ្នកមានបារាំងកំពុងតែឈរកាន់តំណែងលេខ ១ ក្នុងក្របខ័ណ្ឌ Ligue 1 ដែលមានពិន្ទុ ៦៨ វ៉ាដាច់ Marseille ១៣ ពិន្ទុ៕
ប្រភព: AF

អានអត្ថបទបន្ទាប់៖ Solskjaer ចេញមុខបញ្ជាក់ស្ថានភាពរបួស Rashford ដោយថានឹងអាចវិលត្រលប់នៅខែ

បន្ទាប់ពីទទួលរងរបួសកាលពីប៉ះជាមួយនឹងក្រុមចចក Wolves តាំងពីខែមករាមក កីឡាករវ័យ ២២ ឆ្នាំ Marcus Rashford ដំបូងឡើយត្រូវបានគេបារម្ភថាអាចនឹងអាក់ខានការប្រកួតដែលនៅសេសសល់ និងព្រឹត្តិការណ៍ពានរង្វាន់ Euro ឆ្នាំ ២០២០។

ប៉ុន្តែដំណឹងល្អមួយ យោងទៅតាមលទ្ធផលនៃការពិនិត្យចុងក្រោយបានបង្ហាញថា កីឡាកររូប​នេះ អាចនឹងត្រូវវិលចូលទីលានប្រកួតវិញមុនការរំពឹងទុក។

Marcus Rashford
Ole Gunnar Solskjaer

លោក Ole Gunnar Solskjaer បានឲ្យដឹងថា៖ ” ការត្រួតពិនិត្យចុងក្រោយរបស់ខ្សែប្រយុទ្ធវ័យក្មេងរបស់យើង បានបង្ហាញលទ្ធផលមកវិជ្ជមាន។ ពួកយើងមិនអាចបង្ខំស្ថានការណ៍បានទេ។ ពួកយើងត្រូវរង់ចាំឲ្យគាត់មានភាពប្រសើរឡើងសិន ទើបដាក់ឲ្យគាត់លេង “។

លោកបានបន្តទៀតថា៖ ” គេ [Rashford] បានជម្រុញទឹកចិត្តមិត្តរួមក្រុម ឲ្យលេងឈ្នះ ព្រោះគេចង់ត្រឡប់មកវិញឲ្យទាន់អំឡុងពេលលេងនៅវគ្គផ្ដាច់ព្រ័ត្រ Europa League និង FA Cup”។

Marcus Rashford

គួររំឭកដែរថា វគ្គផ្ដាច់ព្រ័ត្រ UEL នឹងត្រូវធ្វើឡើងអំឡុងថ្ងៃ ២៧ ឧសភា ២០២០ រីឯ FA Cup វិញគឺនៅថ្ងៃ ២៣ ឧសភា។ សរុបសេចក្ដីមកកូនបិសាចក្រហមរូបនេះអាចនឹងបង្ហាញខ្លួនឡើងវិញក្នុងអំឡុងពាក់កណ្ដាលខែឧសភា៕
ប្រភព: AF