Opta: ស្ថិតិគ្រាប់បាល់របស់ Cristiano Ronaldo សម្រាប់ការប្រកួត Champions League

Cristiano Ronaldo គឺជាកីឡាករដែលរកគ្រាប់បាល់បានច្រើនគ្រាប់បំផុត នៅក្នុងការប្រកួត Champions League។

សម្រាប់ការលេងនៅក្នុងក្រុម Manchester United, Real Madrid និង Juventus ខ្សែប្រយុទ្ធព័រទុយហ្គាល់រូបនេះ បានរកគ្រាប់បាល់សរុប ១២៨គ្រាប់នៅក្នុងការប្រកួតពានអឺរ៉ុប។

គួររំឮកថា ម្ចាស់ពាន Ballon d’Or ៥សម័យរូបនេះ រកគ្រាប់បាល់ទី១០០របស់ខ្លួនបាន នៅក្នុងការប្រកួតទល់នឹង Bayern Munich កាលពី៣ឆ្នាំមុន ដោយក្នុងការប្រកួតនោះ រូបគេរកបានហេតទ្រីគ នៅម៉ោងបន្ថែមជួយឲ្យក្រុមរបស់លោក Zinedine Zidane ទទួលបានឱកាសឡើងទៅវគ្គ៨ក្រុមចុងក្រោយ។

ហើយខាងក្រោមនេះជាស្ថិតិ និង កំណត់ត្រារបស់ Ronaldo ដែលបានមកពីទិន្នន័យរបស់ Opta៖

១២៨៖ គ្រាប់បាល់ដែល Ronaldo រកបានសរុប នៅក្នុងចំណោម ១៦៩ប្រកួតនៅ Champions League

១៥៖ គ្រាប់បាល់ដំបូងរបស់ Ronaldo នៅក្នុងការប្រកួតពានរង្វាន់នេះ គឺសម្រាប់ក្រុម Manchester United ដែលរួមទាំងគ្រាប់បាល់តែតបញ្ចូលទីយ៉ាងល្អ ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ២០០៨ ទល់នឹង Chelsea

១០៥៖ ចំនួនគ្រាប់បាល់ដែល Ronaldo រកបានសរុបនៅ UCL សម្រាប់ក្រុម Real Madrid ក្នុងចំណោម ១០១ប្រកួត

៨៦៖ ចំនួននាទីដែល Ronaldo រកគ្រាប់បាល់បាន១គ្រាប់ ដោយមិនរាប់បញ្ចូលគ្រាប់បាល់ដែល រកបាននៅម៉ោងបន្ថែម

៨៖ ចាប់តាំងពីចូលរួមជាមួយ Juventus កាលពីដើមរដូវកាលមុន Ronaldo រកគ្រាប់បាល់បាន៨គ្រាប់ ក្នុងការបង្ហាញខ្លួន ១៦ប្រកួតនៅ UCL

៨៖ មិនមានកីឡាករណាម្នាក់ ដែលរកបានហេតទ្រីគច្រើនជាង Ronaldo នោះទេនៅ Champions League ដោយមានតែ Messi ប៉ុណ្ណោះដែលស្មើនឹងរូបគេ

៣៣៖ ចំនួននៃក្រុមដែលផ្សេងគ្នាដែល Ronaldo តតាំងនៅ Champions League ហើយអាចរកគ្រាប់បាល់បានទល់នឹងពួកគេ៧៖ ចំនួនគ្រាប់បាល់ដែល Ronaldo រកបានសម្រាប់ការប្រកួត Champions League រដូវកាល ២០១៣/១៤ សម្រាប់ Real Madrid ដែលជាចំនួនគ្រាប់បាល់ច្រើនបំផុត ដែលកីឡាកររកបានក្នុងមួយរដូវកាលនៅ UCL

១០៖ Juventus ជាក្លឹបបច្ចុប្បន្នដែល Ronaldo បានចូលរួម ហើយពួកគេជាក្លឹបដែល ខ្សែប្រយុទ្ធវ័យ៣៥ឆ្នាំ រកគ្រាប់បាល់បានច្រើនបំផុត ក្នុងនាមជាគូប្រកួត

ប្រភព៖ AS

អានអត្ថបទបន្ទាប់​៖ កូនក្រុមលោក Solskjaer ម្នាក់ បន្ដចង់រួមរស់នៅ Old Trafford ទោះមានការចង់បានពី Arsenal

ខ្សែបម្រើ Jesse Lingard មិនចង់ផ្លាស់ទៅលេងជាមួយក្លឹប Arsenal នោះទេ ដោយរូបគេចង់បន្ដអនាគតរបស់ខ្លួន ជាមួយ Manchester United នៅទឹកដី Old Trafford។

កីឡាករសញ្ជាតិអង់គ្លេសរូបនេះ មានទំនាក់ទំនងជុំវិញការផ្ទេរទៅកាន់ក្លឹបកាំភ្លើងធំ កាលពីថ្មីៗនេះ ប៉ុន្ដែ ការដោះដូរនេះទំនងជាមិនអាចទៅរួចនោះទេ ដោយត្រូវបាន កីឡាករសាមីខ្លួនច្រានចោល។

បើតាមការចុះផ្សាយរបស់វេបសាយ Metro បានឲ្យដឹងថា គ្រូបង្វឹក Ole Gunnar Solsjkaer មានបំណងចង់លក់ Lingard ទៅឲ្យ Arsenal ដែលមានការចាប់អារម្មណ៍ទៅលើរូបគេ ប៉ុន្ដែកីឡាកររូបនេះ ចង់នៅបន្ដជាមួយ Man United ហើយត្រូវខំប្រឹងបន្ថែម ដើម្បីប្រជែងតំណែងនៅជម្រើស១១នាក់ដំបូង។

គួរបញ្ជាក់ថា Lingard បានចូលរួម៣៥ប្រកួតសម្រាប់ Man United នៅក្នុងរដូវកាលនេះ មុនពេលដែលការប្រកួតបាល់ទាត់ ត្រូវបានផ្អាកដោយសារតែបញ្ហារាតត្បាតនៃវីរុសកូរ៉ូណា ប៉ុន្ដែរូបគេរកគ្រាប់បាល់បានតែ២គ្រាប់ប៉ុណ្ណោះក្នុងចំណោមការប្រកួតទាំងនេះ៕

ប្រភព៖ talkSPORT