នេះដៃ​គូ​ប្រយុទ្ធ​ជួរ​មុខ ៣ រូប ល្អ​បំផុត​នៃ​ក្លឹប​ទាំង ៥ ​ប្រចាំ​ប្រវត្តិសាស្ត្រ​ Premier League

នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទម្រង់ប្រកួត 4-3-3 ក្លាយជាទម្រង់ប្រកួតដ៏ពេញនិយមមួយ​ និងបានប្រមូលផ្ដុំទៅដោយខ្សែប្រយុទ្ធជួរមុខពូកែៗជាច្រើនរូបផងដែរទូទាំងតំបន់អឺរ៉ុប ដែលនៅក្នុងនោះលីគកំពូលអង់គ្លេសត្រូវបានគេសង្កេតឃើញថាមានខ្សែប្រយុទ្ធជួរមុខ ៣ រូបល្អៗជាច្រើននៅក្របខណ្ឌ Premier League ថែមទៀតផង។

Sergio Aguero, Raheem Sterling, Leroy Sane 
Mohamed Salah, Roberto Firmino, Sadio Mane

ទន្ទឹមនឹងនោះផងដែរ តាមរបាយការណ៍ដែលទទួលបានពីគេហទំព័រ Daily Mail បានសម្រឹតសម្រាំងច្បិចយកដៃគូប្រយុទ្ធជួរមុខ ៣ រូបដែលល្អដាច់គេបំផុតនៃក្លឹបទាំង ៥ ប្រចាំប្រវត្តិសាស្ត្រនៅលីគកំពូល​ EPL។ ចង់ដឹងថា តើក្នុងនោះមាននរណាខ្លះ? តោះ! ទៅតាមដានបញ្ជីឈ្មោះទាំងអស់គ្នា៖

Wayne Rooney, Cristiano Ronaldo, Carlos Tevez
  • Manchester United: Wayne Rooney, Cristiano Ronaldo, Carlos Tevez (លេងបាន ៤២ ប្រកួត ឈ្នះ ៣២ ប្រកួត រកគ្រាប់បាល់សរុប ៩៣ គ្រាប់)
  • Liverpool: Mohamed Salah, Roberto Firmino, Sadio Mane (លេងបាន ៨១ ប្រកួត ឈ្នះ ៦១ ប្រកួត រកគ្រាប់បាល់សរុប ១៧៨ គ្រាប់)
  • Arsenal: Thierry Henry, Dennis Bergkamp, Robert Pires (លេងបាន ១២៨ ប្រកួត ឈ្នះ ៧៨ ប្រកួត រកគ្រាប់បាល់សរុប ២៧២ គ្រាប់)
  • Manchester City: Sergio Aguero, Raheem Sterling, Leroy Sane (លេងបាន ៥៧ ប្រកួត ឈ្នះ ៣៩ ប្រកួត រកគ្រាប់បាល់សរុប ១២៨ គ្រាប់)
  • Chelsea: Didier Drogba, Argen Robben, Damien Duff (លេងបាន ២៧ ប្រកួត ឈ្នះ ២៥ ប្រកួត រកគ្រាប់បាល់សរុប ៦១ គ្រាប់)៕

ប្រភព: Sportbible

អានអត្ថបទបន្ទាប់៖ បុគ្គល ២ រូប​ជា​អ្នក​ណែនាំ Salah ឲ្យ​បោះបង់​សំណើ R.Madrid បន្តយក Liverpool កាល​ពី​ឆ្នាំ ២០១៨

បច្ចុប្បន្នកីឡាករ Mohamed Salah កំពុងតែបន្តលេងជាមួយនឹងក្លឹបហង្សក្រហម Liverpool ដែលបានទិញរូបលោកមកពីក្លឹប Roma កាលពីរដូវក្ដៅ ២០១៧ ក្នុងតម្លៃខ្លួនប្រមាណ ៤២ លានអឺរ៉ូ។ ក្រោយពីការមកលេងនៅទឹកដី Anfield បានមួយឆ្នាំលោកក៏ទទួលបានសំណើរមួយពីក្លឹបយក្ស Real Madrid ដើម្បីចង់ទិញខ្សែប្រយុទ្ធស្លាបស្ដាំវ័យ ២៧ ឆ្នាំ តែសំណើរមួយនោះត្រូវបានបដិសេធ។

Mohamed Salah
Mohamed Salah 

ទន្ទឹមនឺងនោះនៅពីក្រោយការសម្រេចចិត្តដ៏ធំមួយនេះ​របស់ Salah ក៏មានបុគ្គល ២ រូបដែលជាអ្នកណែនាំ ក៏ដូចជាទីប្រឹក្សាដល់រូបលោកផងដែរ ដែលបុគ្គល ២ រូបនោះគឺ អតីតគ្រូបង្វឹក និងជំនួយការក្រុមជម្រើសជាតិអេហ្ស៊ីបលោក Hector Cuper និងលោក​ Hany Ramzy។ ក្រោយពីបានទទួលបានការប្រឹក្សាយោបល់រួចរាល់ ខ្សែប្រយុទ្ធស្លាបស្ដាំសញ្ជាតិអេហ្ស៊ីបក៏សម្រេចចិត្តបោះបង់សំណើររបស់ក្លឹបស្ដេចស និងបន្តដំណើរជាមួយនឹងហង្សក្រហមមកទល់នឹងពេលបច្ចុប្បន្ន។

Hany Ramzy

លោក Ramzy បានប្រាប់ទៅកាន់គេហទំព័រ OnTime Sports ថា៖ “កាលពីឆ្នាំ ២០១៨ ខ្ញុំនឹងគ្រូបង្វឹក Hector Cuper កំពុងធ្វើការជាមួយរួមគ្នានៅប្រទេស​ស្វីស ហើយគ្រានោះ Salah បាននិយាយគ្នាជាមួយនឹងខ្ញុំ ដោយគាត់ប្រាប់ថា Real Madrid បានដាក់សំណើរមកគាត់រួចរាល់ហើយ”។

Hector Cuper

លោកបន្តថា៖ “សំណើរនោះទៀតសោតគឺពិតជាគួរឲ្យចាប់អារម្មណ៍មែនទែន តែយ៉ាងណាមិញបន្ទាប់ពីធ្វើការពិភាក្សាគ្នាជាមួយខ្ញុំ និង លោក Cuper រួចរាល់ គាត់ [Salah] ក៏សម្រេចចិត្តបន្តលេងជាមួយនឹង Liverpool តទៅទៀត ព្រោះនៅទីនោះគាត់មានអារម្មណ៍កក់ក្ដៅជាងកន្លែងផ្សេង”៕

ប្រភព: Metro