James ត្រូវបាន Real Madrid បិទផ្លូវមិនឱ្យផ្លាស់ទៅក្លិបមួយរួមលីគ La Liga

James Rodriguez ខិតកាន់តែកៀកនៅក្នុងការផ្លាស់ទៅកាន់ Atletico Madrid ប៉ុន្ដែខ្សែបម្រើជនជាតិកូឡុំប៊ីរូបនេះបានទម្លាយឱ្យដឹងថាក្លិប Real Madrid បានរារាំងការផ្ទេរនេះ។

បន្ទាប់ពី James បញ្ចប់កិច្ចសន្យាខ្ចីជើងពីក្លិប Bayern Munich មានការដាក់សំណើពីក្លិប Atletico Madrid ប៉ុន្ដែក្លិបអធិរាជសបានច្រានចោលសំណើនេះ។

ខ្សែបម្រើរបស់ Everton បានថ្លែងប្រាប់ ESPN ថា៖ “ខ្ញុំលេងបានតិចណាស់នៅ Madrid។ ជាពិសេសការត្រលប់មកជាលើកទី២របស់ខ្ញុំ។ បន្ទាប់ពីចាកចេញពី Bayern ខ្ញុំមានគ្រប់យ៉ាងដែលត្រៀមរួចរាល់ ក្នុងការចូលរួម Atletico Madrid ប៉ុន្ដែ Real Madrid មិនអនុញ្ញាតនោះទេ”។

ដោយឡែកក្រៅពី Atletico ក្លិបអីតាលី Napoli ក៏ចង់បាន James មកចូលក្រុផងដែរ កាលលោក Carlo Ancelotti នៅដឹកនាំទីនោះ ប៉ុន្ដែក្រោយមកលោកបានប្ដូរទៅដឹកនាំ Everton វិញ ហើយ James បានផ្លាស់ទៅចូលរួមជាមួយលោកនៅក្លិបអង់គ្លេសនេះ៕

ប្រភព៖ MARCA