ក្រៅពី Woodward នាយកប្រតិបត្តិក្លិបយក្សនៅអ៊ីតាលីមួយនេះ ក៏ប្រកាសលាលែងពីតំណែងដែរ

ក្រុមបិសាចក្រហម Manchester United បានធ្វើការប្រកាសជាផ្លូវការនៅថ្ងៃនេះថានាយកប្រតិបត្តិ លោក Ed Woodward នឹងលាឈប់ពីតំណែងរបស់គាត់ នៅចុងបញ្ចប់រដូវកាលនេះឆ្នាំ ២០២០-២០២១ នេះ ។

Ed Woodward

ជាក់ស្តែងការចាកចេញដ៏គួរឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងភ្លាមៗបន្ទាប់ពីក្រុម United ប្រកាសដកខ្លួនចេញវិញពីពានរង្វាន់ដែលគ្រោងនឹងបង្កើតថ្មី European Super League ។

European Super League

ហើយមិនតែប៉ុណ្ណោះ លោក Andrea Agnelli ក៏ត្រូវបានគេរាយការណ៍ថានឹងលាឈប់ពីតួនាទីជាប្រធានក្លិប Juventus ផងដែរ បន្ទាប់ពីទទួលបានការរិះគន់ពីគ្រប់ទិសទី អំពីការចូលរួមក្នុងសកម្មភាពនៃការបង្កើតពានរង្វាន់ថ្មីនេះ ។

Andrea Agnelli

មិនតែប៉ុណ្ណោះបុរសវ័យ ៤៥ ឆ្នាំរូបនេះ ត្រូវបានគេយល់ថាជាអ្នកដែលនាំមុខគេក្នុងផែនការនេះ ក្នុងចំណោមសមាជិកចូលរួមទាំង ១៥ ផ្សេងទៀត ។ តែទោះជាយ៉ាងណាតាមការឲ្យដឹងពីអ្នកកាសែត Independent លោក Miguel Delaney ឥឡូវនេះបានអះអាងថាលោក Agnelli មានគម្រោងចុះចេញពីតំណែងជានាយកក្លិប Juventus បន្ទាប់ពីមានភាពចម្រោងចម្រាសខ្លាំង នៅក្នុងដំណើការនៃការបង្កើតពាន European Super League នេះឡើង ។

Andrea Agnelli

គួរបញ្ជាក់ផងដែរថាបច្ចុប្បន្នក្រុមតោខៀវ Chelsea និងក្រុម Manchester City ត្រូវបានគេនិយាយថាកំពុងដកខ្លួនចេញពីពានរង្វាន់នេះ រួមជាមួយ Man United ផងដែរ ។ ចំណែកឯក្រុមអេស្ប៉ាញ Barcelona និង Atletico Madrid ក៏កំពុងធ្វើការពិចារណាឡើងវិញ ចំពោះការចូលរួមរបស់ពួកគេផងដែរ ។

Perez

តែទោះជាយ៉ាងណា Liverpool, Real Madrid, AC Milan, Inter Milan, Arsenal និង Tottenham Hotspur គឺជាក្រុមផ្សេងទៀត ដែលនៅតែរក្សាជំហររបស់ពួកគេ ក្នុងការរៀបចំឲ្យមានការប្រកួត សម្រាប់ពានរង្វាន់បែបថ្មីមួយនេះដដែល ៕

ប្រភព: Sportmole

អានអត្ថបទបន្ទាប់៖ Chelsea ហាក់អស់សង្ឃឹម! ក្រោយ Aguero ប្រាប់ក្រុមគ្រួសារខ្លួនអំពីក្លិបមួយណា ដែលគេចង់ផ្ទេរទៅលេងឲ្យ

ខ្សែប្រយុទ្ធ Sergio Aguero បានប្រាប់ទៅកាន់ក្រុមគ្រួសាររបស់គេជាលក្ខណៈឯកជនថានឹងចូលរួមជាមួយក្រុម FC Barcelona នៅពេលកិច្ចសន្យារបស់ខ្លួនជាមួយក្រុម Manchester City ត្រូវផុតកំណត់នៅចុងបញ្ចប់រដូវកាលនេះ ។

Sergio Aguero

 

ជាក់ស្តែងវាត្រូវបានគេរាយការណ៍ទៀតថាកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ គ្រោងនឹងទម្លាក់ចុងប៊ិចទៅលើក្រដាសកិច្ចសន្យារយៈពេល ២ ឆ្នាំ ជាមួយក្លិបយក្សកាតាឡាន់ ក្នុងពេលឆាប់ៗខាងមុខនេះ ។

Sergio Aguero

យ៉ាងណាមិញអតីតខ្សែប្រយុទ្ធរបស់ក្លិប Atletico Madrid រូបនេះ បានប្រាប់ក្រុមគ្រួសារ និងមិត្តភក្តិជិតស្និទ្ធរបស់គេថាកិច្ចព្រមព្រៀងជាមួយក្លិប Barca ធ្វើរួចរាល់ហើយ នេះបើយោងតាមការចេញផ្សាយរបស់កាសែត Catalonian Beteve ។

Sergio Aguero

ប៉ុន្តែទោះជាយ៉ាងណា មានពាក្យចចាមអារ៉ាមផ្សេងទៀតបានបង្ហាញថាក្លិបតោខៀវ Chelsea ក៏បានចាប់អារម្មណ៍ចង់ចុះកុងត្រាជាមួយ Aguero ផងដែរ បន្ទាប់ពីកីឡាករវ័យ ៣២ ឆ្នាំរូបនេះ ធ្លាប់និយាយថាគេចង់បន្តស្នាក់នៅក្របខ័ណ្ឌ Premier Leagu ។ តែពេលនេះឲរូបគេបានសម្រេចចិត្តភ្ជាប់ទំនាក់ទំនងជាមួយក្រុមយក្សអេស្ប៉ាញជំនួសវិញ ៕

ប្រភព: Metro