ភ្ញាក់ផ្អើល​មិន​ស្ទើរ Conor McGregor ប្រកាស​ចង់​ធ្វើ​រឿង​មួយ​នេះ​ជាមួយ​ក្លឹប Man Utd

ស្រប​ពេល​ដែល​កំពុង​មាន​រឿង​ចម្រូង.ចម្រាស​នៃ​ការ​បង្កើត​ពាន​ថ្មី ESL ដែល​មាន​ឈ្មោះ​ក្លឹប Manchester United ចូលរួម​ដែរ​នោះ ក៏​នាំ​ឲ្យ​តារា​ឆ្នើម​លើ​សង្វៀន UFC គឺ​លោក Conor McGregor បាន​លូក​ដៃ ដោយ​បង្ហោះ​សារ​មួយ​លើ​បណ្តាញ​សង្គម​នាំ​ឲ្យ​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង។

Conor McGregor
Man Utd

នោះ​គឺ McGregor ​និយាយ​ពី​ផែនការណ៍​ចង់​ទិញ​យក​ក្លឹប Man Utd ពោល​គឺ​សារ​នេះ​លេចឡើង​ក្រោយ​នាយក​ជាន់​ខ្ពស់​លោក Ed Woodward ទើប​តែ​ប្រកាស​លា.លែង​ពី​តំណែង ដែល​ត្រៀម​ចាកចេញ​នៅ​ចុង​ឆ្នាំ ២០២១។

តារា​ឆ្នើម UFC បាន​សរសេរ​ទៅ​កាន់​អ្នក​គាំទ្រ ៨,៦ លាន​នាក់​លើ​បណ្តាញ​សង្គម​ Twitter បែប​នេះ​ថា៖ “អ្នក​រាល់​គ្នា ខ្ញុំ​កំពុង​គិត​អំពី​ផែនការណ៍​ទិញ​ក្លឹប Manchester United! តើ​អ្នក​យល់​ឃើញ​បែប​ណា​ដែរ”។

Conor McGregor

ជាមួយ​សារ​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​បង្ហាញ​ការ​សាទរ និង​គាំទ្រ​ទៅ​លើ​គោលបំណង​របស់ McGregor ព្រោះ​គេ​ជឿ​ថា បុរស​សញ្ជាតិ​អៀរឡង់​រូប​នេះ​ក៏​មាន​ទ្រព្យ​មិន​តិច​នោះ​ដែរ ហើយ​អាច​ចូលរួម​ចំណែក​ជួយ​ស្រោច.ស្រង់​ក្លឹប Man Utd នា​ពេល​បច្ចុប្បន្ន​បាន៕

ប្រភព៖ AF

អានអត្ថបទបន្ទាប់៖ ដើម្បី​យក​ឈ្នះ ESL ​សមាគម UEFA ប្រើ​វិធី​នេះ ឥឡូវ​មាន​ក្លឹប ៦ ហើយ​ដែល​ត្រលប់​មក​វិញ

សង្គ្រាម​ក្នុង​វិស័យ​កីឡា​បាល់ទាត់ ដែល​កើត​ឡើង​រវាង​សមាគម​បង្កើត​ពាន​រង្វាន់​ថ្មី ESL និង​សមាគម​បាល់ទាត់​អឺរ៉ុប UEFA ហាក់​កំពុង​ក្តៅ​គគុក​ខ្លាំង​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។ ជា​លទ្ធផល​យើង​ឃើញ​ថា​ក្លឹប​ចំនួន ៦ នៅ​អង់គ្លេស ក្នុង​ចំណោម​សមាជិក​ក្រុម​ទាំង ១២ បាន​ប្រកាស​ដក​ឈ្មោះ​ចេញ​ហើយ។

ប្រធាន UEFA

បើ​សួរ​ថា តើ​មាន​មូលហេតុ​អ្វី​ដែល​ក្លឹប​ទាំង​នោះ​សម្រេច​ត្រលប់​មក​ចូលរួម​ជាមួយ UEFA វិញ? នោះ​វា​មាន​ហេតុផល​គួប​ផ្សំ​ច្រើន ដោយ​មួយ​អាច​មក​ពី​កត្តា​អ្នក​គាំទ្រ​ធ្វើ​ការ​ត.វ៉ា​ខ្លាំង និង​ទី​ពីរ​គឺ​ដោយសារ UEFA បាន​ធ្វើ​កំណែ​ប្រែ​ប្រព័ន្ធ​លេង​ថ្មី និង​បន្ថែម​ប្រាក់​រង្វាន់​ច្រើន​ជាង​មុន។

ប្រធាន ESL

តាម​របាយការណ៍​ពី Bloomberg និង RMC Sport បាន​ចុះ​ផ្សាយ​ថា UEFA នឹង​បន្ថែម​កញ្ចប់​នៃ​ការ​ចំណាយ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​របស់​ខ្លួន ពី​ប្រាក់ ៤,៥ ពាន់​លាន​អឺរ៉ូ ឡើង​មក​ដល់ ៧ លាន​លាន​អឺរ៉ូ។ ទំហំ​នេះ​បើ​ធៀប​នឹង​ផែនការណ៍​នៅ​ពាន ESL គឺ​ចាយ​ត្រឹម ៣,៥ ពាន់​លាន​អឺរ៉ូ ដែល​ខុស​គ្នា ១ ទ្វេ​ជា ២។

UEFA Champions League

គួរ​បញ្ជាក់​ថា រូបមន្ត​នៃ​ការ​ប្រកួត​ថ្មី​របស់ UEFA នឹង​សម្រេច​បើក​ឲ្យ​ដំណើរការ​ចាប់​ពី​ឆ្នាំ ២០២៤ ត​ទៅ ហើយ​បើ​មើល​តាម​ស្ថានភាព​បច្ចុប្បន្ន​ក្លឹប​ធំៗ​មួយ​ចំនួន​ទៀត​នៅ​អ៊ីតាលី អាច​នឹង​បន្ត​ដក​ខ្លួន​ចេញ​ពី ESL ហើយ​ត្រលប់​មក​ចូលរួម​ជាមួយ UEFA តាម​គន្លង​ក្លឹប​អង់គ្លេស​វិញ។ ក្លឹប​ដែល​ពិបាក​នឹង​សម្រេច​បំផុត គឺ​អាច​ជា​ក្លឹប Real Madrid ព្រោះ​ពួក​គេ​មាន​ប្រធាន​ក្លឹប​លោក Florentino Perez ជា​អ្នក​ផ្តួចផ្តើម​គំនិត​ដ៏​ធំ​នោះ​តែ​ម្តង៕

ប្រភព៖ AF