កីឡាករគោលដៅធំរបស់ Barca ម្នាក់ ត្រូវគេប្រទះឃើញដើររកទិញផ្ទះ នៅក្នុងទីក្រុងបាសេឡូណា

ខ្សែប្រយុទ្ធរបស់ក្រុម Lyon កីឡាករ Memphis Depay ត្រូវបានគេរាយការណ៍ថាកំពុងចាប់ផ្តើមស្វែងរកទិញផ្ទះនៅទីក្រុងបាសេឡូណា បន្ទាប់ពីបានយល់ព្រមកាត់បន្ថយប្រាក់ឈ្នួល ដើម្បីចូលរួមជាមួយក្លិបយក្ស La Liga ដោយគ្មានតម្លៃខ្លួននៅរដូវក្តៅខាងមុខនេះ ។

Memphis Depay

ជាក់ស្តែងកុងត្រាបច្ចុប្បន្នរបស់កីឡាករវ័យ ២៧ ឆ្នាំរូបនេះ នៅឯក្លិប Ligue 1 នឹងត្រូវផុតកំណត់នៅខែមិថុនាខាងមុខនេះហើយ ចំពេលបច្ចុប្បន្ន Depay កំពុងមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងផ្លាស់ទៅចូលរួមក្រុមរបស់គ្រូបង្វឹកលោក Ronald Koeman នៅចុងបញ្ចប់នៃរដូវកាលនេះ ។

Memphis Depay

ហើយឥឡូវនេះវាមើលទៅដូចហាក់ដូចជាការផ្លាស់ប្តូរនេះ អាចនឹងកើតឡើងក្នុងពេលឆាប់ៗខាងមុខ បន្ទាប់ពីរបាយការណ៍នៅក្នុងប្រទេសអេស្ប៉ាញបានអះអាងថា Depay បច្ចុប្បន្នកំពុងស្វែងរកទីកន្លែងថ្មីមួយ ដើម្បីស្នាក់នៅទីក្រុងបាសេឡូណា ។

លើសពីនេះរបាយការណ៍ពីសារព័ត៌មានអេស្ប៉ាញ Mundo Deportivo ក៏បានបញ្ជាក់កឲ្យដឹងផងដែរថាបុរសជនជាតិហូឡង់រូបនេះ ត្រូវបានគេប្រទះឃើញដើរជាមួយមិត្តភក្តិ និងក្រុមគ្រួសាររបស់គេ នៅក្នុងតំបន់ដ៏ទំនើបមួយជិតកីឡដ្ឋាន Camp Nou របស់ក្រុម Barcelona ។​

Memphis Depay

គួរបញ្ជាក់ផងដែរថា Depay ត្រូវបានគេចាត់ទុកថាជាគោលដៅដ៏ធំមួយរបស់ Barca ខណ:កីឡាកររូបនេះផ្ទាល់ ក៏មានទំនាក់ទំនងយ៉ាងជិតស្និទជាមួយគ្រូបង្វឹកលោក Koeman ផងដែរ នៅអំឡុងពេលអ្នកទាំង ២ ចំណាយពេលរួមគ្នា ក្នុងក្រុមជម្រើសជាតិហូឡង់ ៕

ប្រភព: Daily Mail

អានអត្ថបទបន្ទាប់៖ កីឡាករ Inter ម្នាក់ឈ្នះពានក្នុងលីគ៩លើក ក្នុងរយៈពេល១០រដូវកាលចុងក្រោយ

Inter Milan បានក្លាយជាជើងឯក Serie A កាលពីចុងសប្ដាហ៍មុន ក្រោយ Atalanta មិនអាចយកជ័យជម្នះលើ Sassuolo និងជាការបញ្ចប់កំណត់ត្រាឈ្នះពានលីគកំពូលអ៊ីតាលីជាប់ៗគ្នា៩លើករបស់ Juventus។

Arturo Vidal ឈ្នះ Serie A លើកទី៥ បន្ទាប់ពីឈ្នះ៤ដងជាមួយ Juventus ចន្លោះពីឆ្នាំ២០១២ ដល់ ២០១៥ ហើយនេះជាការឈ្នះពានក្នុងលីគទី៩ ក្នុងចំណោម១០រដូវកាលចុងក្រោយ។

ខ្សែបម្រើជនជាតិឈីលីធ្លាប់ឈ្នះពានលីគកំពូលអាល្លឺម៉ង់៣លើកជាមួយ Bayern Munich និងលីគកំពូលអេស្ប៉ាញម្ដងជាមួយ Barcelona ប៉ុន្ដែគេខកខានឈ្នះម្ដងក្នុងរដូវកាល ២០១៩-២០។

ក្រៅពីពាននៅក្នុងលីគ Vidal ក៏បានឈ្នះពាន Coppa Italia នៅឆ្នាំ២០១៥, ពាន Italian Supercup នៅឆ្នាំ ២០១២ និង ២០១៣, German Cup 2016, German Super Cup ឆ្នាំ ២០១៦ និង ២០១៧, Spanish Super Cup ឆ្នាំ ២០១៨ និងជួយក្រុមជម្រើសជាតិឈីលីឈ្នះ Copa America នៅឆ្នាំ ២០១៥ និង ២០១៦ ផងដែរ។

សម្រាប់រដូវកាល ២០២០-២១ នេះ Vidal ចូលលេងបាន២៣ប្រកួតនៅ Serie A រកគ្រាប់បាល់បាន ១គ្រាប់និង assist ២គ្រាប់ឱ្យ Inter Milan៕