Scholes ថា Man Utd គួរតែផ្តល់កុងត្រាថ្មីដល់ Cavani ប៉ុន្តែក៏មិនគួររំលងខ្សែប្រយុទ្ធថ្មី ២ រូបនេះដែរ

ការបង្ហាញទម្រង់លេងដ៏ល្អបំផុតមួយរបស់ខ្សែប្រយុទ្ធ Edinson Cavani ក្នុងការប្រកួតក្របខ័ណ្ឌ Europa League ទល់ Roma យប់មិញនេះ ហាក់បានធ្វើឱ្យក្រុមបិសាចក្រហម Manchester United កំពុងងាករេចិត្តពីការតាមទិញយកខ្សែប្រយុទ្ធថ្មីៗចូលក្រុម នៅរដូវក្តៅខាងមុខនេះ ។

Edinson Cavani

ជាក់ស្តែង Cavani នៅតែបង្ហាញភាពលេចធ្លោរបស់គេ ចាប់តាំងពីបានផ្ទេរមកកាន់ទឹកដី Old Trafford ដោយគ្មានតម្លៃខ្លួនពី Paris Saint Germain ហើយថែមទាំងបានដណ្តើមយកតំណែងកៅអីជម្រើស ១១ នាក់ដំបូងរបស់ក្រុមបិសាចក្រហមផងដែរ ។

Edinson Cavani

យ៉ាងណាមិញកីឡាករវ័យ ៣៤ ឆ្នាំរូបនេះ អាចរកគ្រាប់បាល់បាន ២ គ្រាប់ នៅឯកីឡដ្ឋាន Stadio Olimpico ខណ:ដែលបានជួយឲ្យក្រុម Man United អាចឈានទៅវគ្គផ្តាច់ព្រ័ត្រពាន Europa League ជាមួយជ័យជម្នះសរុបទាំង ២ ជើង ៨-៥ លើក្រុម Roma ។

ហើយចំពោះទម្រង់លេងរបស់ Cavani នេះ បានធ្វើឱ្យអតីតកីឡាករ លោក Owen Hargreaves, Paul Scholes និង Rio Ferdinand ហាក់មានការខ្វែងគំនិតគ្នា ចំពោះក្លិប United គួរដោះស្រាយស្ថានភាពនៅតំបន់ប្រយុទ្ធរបស់ពួកគេយ៉ាងណា នៅរដូវក្តៅខាងមុខនេះ ។

Erling Haaland

យ៉ាងណាក៏ដោយ Scholes និយាយប្រាប់ BT Sport ថា ៖ ” បិសាចក្រហមគឺជាក្លឹបមួយ ដែលត្រូវការចុះហត្ថលេខាលើកីឡាករត្រឹមត្រូវម្នាក់ សម្រាប់រយៈពេល ៥ ឆ្នាំខាងមុខ ។ ខ្ញុំកំពុងនិយាយពី Kane ឬHaaland ។ Cavani នឹងថមថយកម្លាំង និងអាចរងរបួសច្រើននៅក្នុងរយ:ពេលនោះ ។ គាត់លេងមិនបានច្រើនទេក្នុងរដូវកាលនេះ ប៉ុន្តែគាត់តែងរកគ្រាប់បាល់បាន នៅពេលគាត់លេង ។ បន្ទាប់មកអ្នកកំពុងនិយាយអំពីកីឡាករផ្សេងទៀត … ។ ខ្ញុំនៅតែមិនអាចមើលឃើញគាត់ស្នាក់នៅក្លិបនេះរហូតទេ ។ តែបើអ្នកនិយាយអំពីខ្សែប្រយុទ្ធកណ្តាលខ្ញុំអាចឃើញ Kane ឬ Haaland ច្រើនជាង” ៕​

Harry Kane

ប្រភព: Allfootball

អានអត្ថបទបន្ទាប់៖ កីឡាករ Chelsea ម្នាក់ជឿថាក្រុមរបស់ខ្លួន អាចផ្ដួល Man City ក្លាយជាក្រុមខ្លាំងបំផុតលើលោក

Timo Werner ជឿថា Chelsea អាចយកឈ្នះ Manchester City ដូចកាលប្រកួត FA Cup ហើយក្លាយជាក្រុមល្អបំផុតនៅក្នុងលោក ដោយបំបាក់គូប្រជែងរួមលីគពួកគេនៅវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League។

ក្រុមទាំងពីរនៅអង់គ្លេស នឹងប្រកួតដណ្ដើមពានរង្វាន់ក្លិបធំបំផុតនៅអឺរ៉ុប ក្រោយពេលក្រុមរបស់លោក Thomas Tuchel ទម្លាក់ក្រុមជើងឯក១៣សម័យ Real Madrid ហើយត្រូវការឈ្នះតែមួយប្រកួតទៀតប៉ុណ្ណោះ ដើម្បីគ្រងតំណែងជើងឯក។

មុនជួបគ្នានៅ វគ្គផ្ដាច់ព្រ័ត្រ UCL ក្រុមតោខៀវបានផ្ដល់មេរៀនខកចិត្តដល់ Man City ដោយបានយកឈ្នះពួកគេនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ FA Cup ហើយ Werner ជឿថាក្រុមរបស់ខ្លួន អាចធានាជ័យជម្នះក្លាយជាជើងឯក Champions League បាន។

ខ្សែប្រយុទ្ធជនជាតិអាល្លឺម៉ង់រូបនេះនិយាយថា៖ “យើងដឹងថាយើងអាចធ្វើបាន។ យើងមើលឃើញការប្រកួតដូច Man City នៅពេលយើងឈ្នះនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ FA Cup។ យើងធ្វើបែបនេះជាញឹកញាប់រដូវកាលនេះ ទល់នឹងក្រុមល្អៗ។ វាមានន័យថាយើងគ្មានបារម្ភអ្វីឡើយនៅវគ្គផ្ដាច់ព្រ័ត្រ”។

“អ្នកត្រូវបង្ហាញភាពស្មោះត្រង់ ហើយនិយាយថា City គឺប្រហែលជាក្រុមល្អបំផុតនៅលើលោក នៅពេលនេះ។ យើងចង់លេងតទល់ជាមួយក្រុមល្អបំផុត”។

“យើងនៅវគ្គផ្ដាច់ព្រ័ត្រ Champions League ហើយវាគឺធម្មតាដែលអ្នកលេងទល់នឹងក្រុមល្អបំផុត ហើយប្រហែលជាយើងអាចឈ្នះការប្រកួតនេះ ហើយយើងអាចក្លាយជាក្រុមល្អបំផុតនៅលើលោក ក្នុងឆ្នាំនេះ”៕

ប្រភព៖ Goal