Juventus ចង់បានខ្សែបម្រើឆ្នើមម្នាក់របស់ Atletico Madrid មកពង្រឹងក្រុមនៅរដូវក្ដៅនេះ

ក្លិបយក្សអ៊ីតាលី Juventus នៅតែចិញ្ចឹមចិត្តចង់បានខ្សែបម្រើឆ្នើម Saul Niguez របស់ក្លិប Atletico Madrid សម្រាប់ការដោះដូរនៅរដូវក្ដៅនេះ។

កីឡាករជនជាតិអេស្ប៉ាញរូបនេះ មានការផ្សារភ្ជាប់ទៅនឹងការចាកចេញពីទឹកដី Wanda Metropolitano កាលពី១២ខែមុន នៅពេលក្លិប Manchester United ក៏ចង់បានរូបគេផងដែរ។

ទោះបីជានៅសល់កិច្ចសន្យាសម្រាប់ក្រុមលោក Diego Simeone រហូតដល់ឆ្នាំ២០២៦ ជាមួយតម្លៃផ្ដាច់កិច្ចសន្យា១០០លានផោនក៏ពិតមែន ប៉ុន្ដែ Saul ពុំស្ថិតនៅក្នុងជម្រើសដែលទុកចិត្តបានរបស់គ្រូបង្វឹកអហ្សង់ទីនរូបនេះឡើយ។

ខ្សែបម្រើវ័យ២៦ឆ្នាំ ទទួលបានឱកាសតែ២២លើកប៉ុណ្ណោះ ក្នុងចំណោម៣៨ប្រកួតក្នុងលីគ ដែលពួកគេក្លាយជាជើងឯកថ្មីៗនេះ ខណៈ Koke និង Marcos Llorente ជាកីឡាករសំខាន់នៅតំបន់បម្រើរបស់លោក Simeone។

បើតាមការចុះផ្សាយរបស់សារព័ត៌មាន Marca បានឱ្យដឹងថា Juventus នឹងផ្ដល់ឱ្យនូវសំណើចំពោះការផ្ទេរ Saul ជាមួយនឹងតម្លៃសាកល្បង ៧០លានអឺរ៉ូ៕

ប្រភព៖ Football Espana

អានអត្ថបទបន្ទាប់៖ ភ្ញាក់ផ្អើ.ល! Man City រាយឈ្មោះខ្សែប្រយុទ្ធជួរមុខ ២ រូប ដែលអាចត្រូវវ៉ៃចេញ នៅរដូវក្តៅខាងមុខនេះ

ក្រុមមេឃខៀវ Manchester City កំពុងត្រៀមខ្លួនរួចជាស្រេច ក្នុងការលក់ខ្សែប្រយុទ្ធ Riyad Mahrez និង Raheem Sterling នៅក្នុងទីផ្សារដោះដូរកីឡាករ នៅរដូវក្តៅខាងមុខនេះ ។

Riyad Mahrez , Raheem Sterling 

ជាក់ស្តែងបើទោះបីជាអាចស៊ុតបញ្ចូលទី ១៤ គ្រាប់និង assist បាន ១២ លើក នៅគ្រប់ការប្រកួតទាំងអស់នៅរដូវកាលនេះក៏ដោយ ប៉ុន្តែ Sterling នៅតែមិនអាចជ្រៀតចូលជម្រើសដំបូងរបស់គ្រូបង្វឹកលោក Pep Guardiola បាននោះទេ ខណ:ការប្រកួតវគ្តផ្តាច់ព្រ័ត្រពានរង្វាន់ Champions League នៅរាត្រីថ្ងៃសៅរ៍នេះ វាត្រូវគេរំពឹងថាខ្សែប្រយុទ្ធអង់គ្លេសរូបនេះ អាចនឹងអង្គុយកៅអីបម្រុងថែមទៀតផង ។

Raheem Sterling

ទន្ទឹមនឹងនេះ Mahrez ដែលតែងតែត្រូវបានគេចាត់ទុកថាជាផ្នែកសំខាន់មួយរបស់ក្រុម Man City ប៉ុន្តែជាមួយខ្សែប្រយុទ្ធជនជាតិអាល់ហ្សេរី ដែលនឹងឈានដល់វ័យ ៣១ ឆ្នាំនៅឆ្នាំក្រោយនេះ ហាក់ធ្វើឲ្យអនាគតរបស់គេពិបាកនឹងរក្សាឲ្យមានសុវត្ថិភាពទាំងស្រុងខ្លាំងណាស់ ។

Riyad Mahrez

ហើយយ៉ាងណាមិញ យោងតាមការចុះផ្សាយចុងក្រោយមួយរបស់កាសែត Daily Mail បានឲ្យដឹងថា Man City មានឆន្ទៈក្នុងការដាក់លក់តារាឆ្នើមទាំង ២ រូបខាងលើ នៅរដូវក្តៅខាងមុខនេះ ស្របពេលពួកគេមានបំណងប្រមូលលុយទាំងនោះ ដើម្បីចុះហត្ថលេខាលើខ្សែបម្រើ Jack Grealish របស់ Aston Villa ជំនួសវិញ ។

Raheem Sterling

លើសពីនេះរបាយការណ៍ដដែលបានបន្ថែមទៀតថាគ្រូបង្វឹកលោក Mikel Arteta មានបំណងចង់វិលមកជុំជាមួយខ្សែប្រយុទ្ធទាំង ២ នៅឯក្រុម Arsenal ម្តងទៀត ប៉ុន្តែទោះជាយ៉ាងណាវិបត្តិហិរញ្ញវត្ថុរបស់ក្រុមកាំភ្លើងធំ នឹងមិនអាចធ្វើឲ្យគាត់មានលទ្ធភាពនាំយកពួកគេទាំង ២ មកកាន់ទឹកដី Emirates បាននោះទេ ៕

Raheem Sterling

ប្រភព: Sportmole