លោក Conte អាចក្លាយជាគ្រូបង្វឹកមានប្រាប់ឈ្នួលខ្ពស់បំផុត លំដាប់ទី៣ ពេលចូលកាន់តំណែងនៅ Spurs

លោក Antonio Conte ខិតកាន់តែកៀកក្នុងការស៊ីញ៉េកិច្ចសន្យាសម្រាប់តំណែងអ្នកចាត់ការក្លិប Tottenham Hotspur ក្រោយចាកចេញពី Inter Milan ដោយជំនួសលោក Ryan Mason ដែលជាគ្រូបណ្ដោះអាសន្ន។

ដំបូងឡើយលោក Conte មានការផ្សារភ្ជាប់ក្នុងការទៅដឹកនាំក្រុម Real Madrid ប៉ុន្ដែមានការរាយការណ៍ថាការទាមទារប្រាក់ឈ្នួលខ្ពស់ ធ្វើឱ្យក្លិបយក្សអេស្ប៉ាញពិបាកនាំយកគ្រូបង្វឹកអ៊ីតាលីរូបនេះមកដឹកនាំក្រុម។

ហើយការត្រូវរូវគ្នាជាមួយ Spurs លោក Conte បានទាមទារប្រាក់ឈ្នួលប្រចាំឆ្នាំដល់ទៅ២០លានអឺរ៉ូ ដើម្បីមកដឹកនាំក្រុមនៅទីក្រុងឡុង ដែលមានន័យថាលោកជាគ្រូបង្វឹកទី៣ ដែលមានប្រាក់ឈ្នួលខ្ពស់បំផុតនៅក្នុងពិភពបាល់ទាត់។

ក្លិបមានខ្នាយមាសត្រូវបានរំពឹងថា នឹងប្រកាសថាលោក Conte នឹងក្លាយជាអ្នកចាត់ការក្លិបជាផ្លូវការនាពេលឆាប់ៗនេះ ហើយបើក្លិបអង់គ្លេសនេះ ព្រមចំណាយថ្លៃឈ្នួលតាមដែលលោកបានទាមទារនោះ មានន័យថាមានតែលោក Diego Simeone និងលោក Pep Guardiola ប៉ុណ្ណោះដែលទទួលបានប្រាក់ឈ្នួលច្រើនជាងបុរសវ័យ៥១ឆ្នាំរូបនេះ។

យោងតាមស្ថិតិដែលទួលបានសារព័ត៌មានបារាំង L’Equipe កាលពីខែមីនា បានបង្ហាញថា អ្នកចាត់ការក្លិប Atletico Madrid លោក Simeone ទទួលបានប្រាក់ឈ្នួលប្រចាំឆ្នាំខ្ពស់បំផុត ពោលគឺ៤៣លានអឺរ៉ូក្នុងមួយឆ្នាំ។ រីឯអ្នកចាត់ការក្លិបមេឃខៀវលោក Guardiola ទទួលបាន២២,៦លានអឺរ៉ូពីក្លិបអង់គ្លេស៕

ប្រភព៖ AS

អានអត្ថបទបន្ទាប់៖ លេចលឺថា Ancelotti ចង់ចុះកុងត្រាយកតារាឆ្នើមរបស់ក្រុម Everton ម្នាក់មក Real តែមិនមែនជា James

អ្នកចាត់ការទូទៅថ្មីរបស់ក្រុម​ Real Madrid លោក Carlo Ancelotti ត្រូវបានគេរាយការណ៍ថាចង់នាំយកខ្សែប្រយុទ្ធ Richarlison របស់ក្រុម Everton មកកាន់ទឹកដី Bernabeu នៅរដូវក្តៅខាងមុខនេះ ។

Richarlison 

ជាក់ស្តែងអតីតកីឡាកររបស់ក្រុម Watford រូបនេះ ហាក់ជួបប្រទះជាមួយរដូវកាលដ៏លំបាកមួយ នៅក្នុងក្របខ័ណ្ឌ Premier League ដោយគេអាចស៊ុតបញ្ចូលទីត្រឹម ៧ គ្រាប់និង assist  ៣ លើកប៉ុណ្ណោះពីការបង្ហាញខ្លួនទាំង ៣៤ លើក ។

Richarlison

តែទោះជាយ៉ាងណា Richarlison នៅតែអាចទាក់ទាញចំណាប់អារម្មណ៍ក្លឹបកំពូលៗ នៅអ៊ឺរ៉ុបជាច្រើន ខណៈពេលកន្លងទៅក្រុម Barcelona ធ្លាប់បានដាក់សំណើប្រមាណ ៨៥ លានផោនផងដែរ ប៉ុន្តែត្រូវបានបដិសេធដោយក្រុម  Everton វិញ កាលពីខែមករាឆ្នាំ ២០២០ ។

Richarlison

ហើយឥឡូវនេះ យោងតាមការឲ្យដឹងថាពី Football Insider បានអះអាងថា Everton នឹងព្រមបើកចិត្តទទួលយកសំណើសម្រាប់ Richarlison សារជាថ្មី ប្រសិនបើខ្សែប្រយុទ្ធរូបនេះចង់ចាកចេញ ហើយលោក Ancelotti បានចាត់ទុកគេថាជាកីឡាករដ៏សក្តិសមមួយរបស់ សម្រាប់ក្រុម Real Madrid នៅរដូវកាលក្រោយ ។

ប្រភពប: Sportmole