At Madrid ត្រៀមដោះ.លែងតារាឆ្នើមរបស់ខ្លួនមួយរូប ឲ្យដើរ.ចេញពីក្លិប នៅរដូវក្តៅខាងមុខនេះ

យោងតាមរបាយការណ៍ចុងក្រោយ បានបង្ហាញថាក្រុម Atletico Madrid មានឆន្ទៈក្នុងក្នុងការអនុញ្ញាតឲ្យកីឡាករ Saul Niguez  ដើរចេញពីក្លិបនៅរដូវក្តៅខាងមុខ ស្របពេលក្លិបធំៗជាច្រើនដូចជា Liverpool, Manchester United និង Juventus ចាប់អារម្មណ៍ខ្លាំង ។

Saul Niguez  

ជាក់ស្តែងបច្ចុប្បន្នកីឡាករវ័យ ២៦ ឆ្នាំរូបនេះ បានសារភាពថាខ្លួនកំពុងស្វែងរកការប្រកួតប្រជែងថ្មីមួយផ្សេងទៀត បើទោះបីជាក្រុម At Madridបានឈ្នះពានរង្វាន់ La Liga នៅរដូវកាលនេះក៏ដោយ ។

Saul Niguez

មិនតែប៉ុណ្ណោះវាត្រូវបានគេយល់ទៀតថា Saul មិនបានមិនសប្បាយចិត្តជាមួយក្លិបអេស្ប៉ាញទៀតនោះទេ ដោយសារតែរូបគេតែងត្រូវបានដាក់ឲ្យលេងជាជម្រើសបម្រុងញឹកញាប់នៅរដូវកាលនេះ ខណ:គេទទូចទៀតថាគ្រូបង្វឹកលោក Diego Simeone ហាក់មិនបានចាត់ទុកខ្លួនជាផ្នែកសំខាន់សម្រាប់ក្រុមរបស់គាត់ទៀតនោះទេ ។

Saul Niguez

ហើយយ៉ាងណាមិញយោងតាមសារព័ត៌មាន Marca បានអោយដឹងថា Liverpool, United និង Juve សុទ្ធសឹងតែតាមដានស្ថានភាពរបស់ខ្សែបម្រើរូបនេះ ហើយបច្ចុប្បន្នរូបគេមានតម្លៃខ្លួនប្រហែល ៤៧ លានផោន ៕

Saul Niguez

ប្រភព: Sportmole

អានអត្ថបទបន្ទាប់៖ វត្តមានរបស់ Emerson អាចធ្វើឱ្យខ្សែការពារម្នាក់ចេញពី Barcelona

ខ្សែការពារ Sergino Dest កំពុងប្រឈមស្ថានភាពលំបាក បន្ទាប់ពីក្លិប Barcelona ចុះហត្ថលេខានាំយក Emerson Royal មកកាន់ទឹកដី Camp Nou។

អនាគតរបស់កីឡាករជនជាតិអាមេរិក Dest ស្ថិតនៅក្នុងភាពមិនច្បាស់លាស់ ក្រោយគេបានចូលរួមជាមួយក្លិបអ្នកមានបុណ្យត្រឹមតែមួយរដូវកាលប៉ុណ្ណោះ។

ការបន្ដដឹកនាំ Barcelona របស់លោក Ronald Koeman ជាសញ្ញាដ៏ល្អសម្រាប់ Dest ប៉ុន្ដែការមកដល់របស់ Emerson បានធ្វើឱ្យមានការប្រកួតប្រជែងតំណែងនៅក្នុងជម្រើស១១នាក់ដំបូងរបស់អ្នកចាត់ការជនជាតិហូឡង់។

មានការរាយការណ៍ថា ក្លិប Bayern Munich ដែលធ្លាប់ចង់បាន Dest កាលគេលេងនៅ Ajax ពេលនេះនៅតែចិញ្ចឹមចិត្តចង់បានគេទៅលេងនៅអាល្លឺម៉ង់ ប្រសិនបើគេចង់ចាកចេញពីក្លិបអេស្ប៉ាញ៕

ប្រភព៖ MARCA