Fernandes អាចនឹងទទួលបានលេខអាវក្នុងក្តីស្រមៃរបស់ខ្លួន ក្នុងក្រុម Man Utd រដូវកាលក្រោយ

កីឡាករ Bruno Fernandes អាចនឹងត្រូវផ្លាស់ប្តូរលេខអាវបច្ចុប្បន្នរបស់គេ ក្នុងក្រុម Manchester United នៅពេលរដូវកាលថ្មីមកដល់ ។

Bruno Fernandes 

ជាក់ស្តែងខ្សែបម្រើសញ្ជាតិព័រទុយហ្កាល់រូបនេះ មិនដែលចង់ពាក់អាវលេខ ១៨ ជាមួយក្រុមបិសាចក្រហមនោះទេ ប៉ុន្តែដោយគ្មានជម្រើសគេក៏សម្រេចចិត្តពាក់លេខអាវនេះ ក្រោយពីបានមកដល់ទឹកដី Old Trafford ពី Sporting CP ក្នុងខែមករាឆ្នាំ ២០២០ កន្លងទៅ ។

Bruno Fernandes

តែទោះជាយ៉ាងណាក៏ដោយ Fernandes នៅតែមានរដូវកាលគួរឲ្យចាប់អារម្មណបំផុតមួយ បន្ទាប់គេអាចស៊ុតគ្រាប់បាល់បាន ២៦ គ្រាប់ និង assist ចំនួន ១៩ លើកបន្ថែមទៀត ពីការបង្ហាញខ្លួននៅ Premier League ចំនួន ៥១ ប្រកួត ។

ហើយយ៉ាងណាមិញ វាត្រូវបានគេយល់ថាលេខអាវសំណព្វចិត្តរបស់ Fernandes គឺជាលេខ ៨ ខណ:គេធ្លាប់បានពាក់វាចាប់តាំងពីលេងឲ្យក្លិប Udinese និង Sporting CP នាពេលកន្លងមក ហើយគេថែមទាំងបានសាក់លេខសំណាងនេះ​ នៅលើដៃរបស់ខ្លួនថែមទៀតផង ។ ប៉ុន្តែម្ចាស់អាវបច្ចុប្បន្នគឺកីឡាករ Juan Mata កំពុងតែខិតជិតអស់កុងត្រាជាមួយក្លិប United នៅរដូវក្តៅខាងមុខនេះហើយ ។

Juan Mata

ទោះយ៉ាងណាក៏ដោយប្រសិនបើ Mata មិនអាចយល់ព្រមលើការបន្តកិច្ចសន្យាថ្មីទេនោះ វាមានន័យថាអាវលេខ ៨ នឹងត្រូវទំនេរ ហើយកីឡាករដែលមានភាគរយទទួលបានវាច្រើនជាគេច្បាស់ជា Fernandes មិនខាន ។

Bruno Fernandes , Juan Mata

រំលឹកផងដែរក្រោយបានផ្លាស់មកចូលរួមជាមួយ Man Utd ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់និយាយថា ៖ ” មានហេតុផលជាច្រើនដែលខ្ញុំត្រូវជ្រើសយកលេខ​ ១៨ ។ តែយ៉ាងណាលេខ ៨ ជាអាវសំណព្វរបស់ខ្ញុំ ព្រោះខ្ញុំបានពាក់វាអស់រយ:ពេល ៣ ឆ្នាំមកហើយ ខណ:វាក៏ជាលេខដែលឪពុកខ្ញុំធ្លាប់បានពាក់ នៅក្នុងនាមជាកីឡាករ និងជាថ្ងៃកំណើតរបស់ខ្ញុំ ហើយវាជាលេខដែលខ្ញុំចូលចិត្ត ” ៕

ប្រភព: Sportbible

អានអត្ថបទបន្ទាប់៖ កីឡាករឆ្នើម Atletico Madrid ម្នាក់ប្រាប់មិត្តរួមក្រុមជម្រើសជាតិ ពីបំណងចូលរួម Man United

Kieran Trippier បានបង្ហើបប្រាប់មិត្តរួមក្រុមជម្រើសជាតិអង់គ្លេសថា គេមានបំណងចង់ចូលរួម Manchester United នៅរដូវក្ដៅនេះ។

ខ្សែការពារស្លាបស្ដាំវ័យ៣០ឆ្នាំបានរួមចំណែកជួយ Atletico Madrid ឈ្នះ La Liga នៅរដូវកាលនេះ ប៉ុន្ដែគេបានប្រាប់មិត្តរួមក្រុមតោកំណាចអង់គ្លេសថា គេមានការបើកចំហរ ក្នុងការទៅចូលរួម Man United។

ក្លិបបិសាចក្រហមចង់បាន Trippier ដើម្បីមកប្រជែងតំណែងជាមួយ Aaron Wan Bissaka ហើយជឿថាថ្លៃដោះដូរចន្លោះពី ១៥ ទៅ ២០លានផោន សមល្មមឱ្យពួកគេនាំខ្សែការពាររូបនេះពីក្លិប Atletico Madrid បាន។

ក្លិបជើងឯកលីគកំពូលអេស្ប៉ាញចង់ឱ្យ Trippier បន្ដលេងឱ្យពួកគេដោយព្រមទាំងបានបន្ថែមកិច្ចសន្យារហូតដល់ឆ្នាំ២០២៣ទៀតផង។

ប៉ុន្ដែ បញ្ហាដែលក្លិបអេស្ប៉ាញមួយនេះ និងក្លិបបាល់ទាត់ជាច្រើនទៀតជួបប្រទះគឺបញ្ហាហិរញ្ញវត្ថុដែលបណ្ដាលមកពី កូវីដ១៩ បានញ៉ាំងឱ្យក្ដីសង្ឃឹមនៃការនាំយក Trippier មកកាន់ទឹកដី Old Trafford អាចសម្រេចធ្វើទៅបាន៕

ប្រភព៖ Mirror