Man Utd ដាក់​សំណើ​ទៅ​ហើយ ព្រោះ​ដឹង​ចិត្ត​កូន​ក្រុម Real រូប​នេះ​ចង់​ឡើង​ប្រាក់​ពលកម្ម

ក្លឹប​ម្ចាស់ដី Old Trafford បាន​ដាក់​សំណើ​សារ​ជា​ថ្មី​ទៅ​កាន់​ភាគី​ក្លឹប Real Madrid និង​ចរចា​ជាមួយ​សាមី​ខ្លួន​ផ្ទាល់​គឺ Raphael Varane លើ​ផែនការណ៍​ចង់​នាំ​យក​ខ្សែ​ការពារ​កណ្តាល​រូប​នេះ​មក​កាន់​ទឹកដី​អង់គ្លេស​នៅ​ទីផ្សារ​ដោះដូរ​ខាង​មុខ។

Ole

សារ​នេះ​ខុស​ពី​សារ​មុន ព្រោះ​ក្រុម​ដឹកនាំ​ដោយ​លោក Ole Gunnar Solskjaer យល់​ច្បាស់​ថា Varane ចង់​បាន​អ្វី​ឲ្យ​ពិត​ប្រាកដ។ នោះ​គឺ​ទំហំ​ប្រាក់​ពលកម្ម​ខ្ពស់​ជាង​មុន ដែល​កីឡាករ​បារាំង​កំពុង​មាន​ការ​ច្រ.ណែន​ទៅ​នឹង​ចំណូល​ថ្មី David Alaba ដែល​គេ​ទើប​តែ​មក តែ​បាន​ប្រាក់​ពលកម្ម​ខ្ពស់​ដល់​ជាង ១០ លាន​ផោន ខណៈ​ដែល​ការ​ឈរ​ជើង​របស់​គេ​បច្ចុប្បន្ន ទទួល​បាន​មិន​ដល់​ពាក់​កណ្ដាល​នោះ​ផង។

Varane
Alaba

បុរស​វ័យ ២៨ ឆ្នាំ ចាយ​ពេល​ឲ្យ Real ច្រើន​ឆ្នាំ​មក​ហើយ ទទួល​បាន​ត្រឹម ៤,៣ លាន​ផោន/ឆ្នាំ ស្រប​ពេល​ដែល Alaba បាន ១០,៧ លាន​ផោន ក្រោយ​ផ្ទេរ​ពី Bayern នៅ​លក្ខខណ្ឌ​ឥត​តម្លៃ​ខ្លួន​កាល​ពី​ខែ​មុន។ ពាក់ព័ន្ធ​នឹង​រឿង​នេះ Varane ក៏​ចង់​បាន​ស្មើ Alaba ដែរ តែ​មិន​ទាន់​ប្រាកដ​ថា Real ព្រម​ផ្តល់​ឲ្យ​ឬ​អត់​នោះ​ឡើយ។

យ៉ាង​ណា United ហាក់​មិន​ញ.ញើត​នោះ​ទេ ក្នុង​ការ​ចំណាយ​ទៅ​ឲ្យ Varane ប្រសិន​គេ​ព្រម​ផ្ទេរ​មក​ក្លឹប​របស់​ខ្លួន ស្រប​ពេល​ដែល​កុងត្រា​នៅ​អធិរាជ​ស​ គេ​ក៏​កៀក​នឹង​ផុត​ស្រាប់​ផង ពោល​មាន​សុពលភាព​ត្រឹម​បញ្ចប់​រដូវ​កាល​ក្រោយ​តែ​ប៉ុណ្ណោះ។

Varane

គួរ​បញ្ជាក់​ថា Varane ជា​ខ្សែ​ការពារ​កណ្តាល​ដែល​មាន​បទពិសោធន៍​ជោកជាំ​ទាំង​នៅ​ក្លឹប និង​ជម្រើស​ជាតិ ដោយ​គេ​ធ្លាប់​ឈ្នះ​ទាំង​ពាន UCL និង FIFA World Cup បែប​នេះ​ការ​ផ្ទេរ​មក United គេ​នឹង​ក្លាយ​ជា​ចំណែក​ថ្មី​ដ៏​សំខាន់​មួយ អាច​ចាប់​ដៃ​គូ​ជាមួយ Harry Maguire នៅ​តំបន់​ការពារ​កណ្តាល៕

ប្រភព៖ SportBible

អានអត្ថបទបន្ទាប់៖ ប្រធាន​ក្លឹប Spurs មិន​ព្រម​ការ​ដោះដូរ​កីឡាករ​អី​នោះ​ទេ លុះ​ត្រា​លុយ​សុទ្ធ​ប៉ុណ្ណេះ​ទើប​ឲ្យ​ Kane

ប្រធាន​ក្លឹប​របស់ Spurs លោក Daniel Levy ត្រូវ​បាន​គេ​រាយការណ៍​ ថា​ទាមទារ​លុយ​សុទ្ធ​លើ​ការ​ផ្ទេរ​ចេញ Harry Kane សម្រាប់​ភាគី​ក្លឹប​ណា​ដែល​ចង់​បាន ពោល​នឹង​មិន​ទទួល​យក​សំណើ​ដោះដូរ​តាម​រយៈ​ការ​ផ្ទេរ​កីឡាករ​មក​ប៉ះប៉ូវ​ជំនួស​លុយ​អ្វី​ឡើយ។

Kane

ប្រភព​ពី TheSun បាន​ឲ្យ​ដឹង​ថា មេ​ធំ​របស់​ក្លឹប​មាន​ខ្នាយ​មាស​ទារ​ថ្លៃ​ខ្លួន Kane យ៉ាង​ហោច​ណាស់ ១៥០ លាន​ផោន ពោល​គឺ​គ្មាន​ទាប​ជាង​ហ្នឹង​ឡើយ ហើយ​បើ​ក្លឹប​ណា​ចង់​បាន ក៏​ទម្លាក់​កញ្ចប់​ទឹក​ប្រាក់​នោះ​មក។ កីឡាករ​វ័យ ២៧ ឆ្នាំ តាម​ពិត​ទៅ​ក៏​ចង់​ចាក.ចេញ​ដែរ ដោយ​គេ​បាន​ជូន​ដំណឹង​ទៅ​ក្លឹប​អំពី​ផែនការណ៍​ចង់​ចែ.ក​ផ្លូវ ហើយ​ភាគី​ក្លឹប​ក៏​ព្រមព្រៀង​អនុញ្ញាត​ឲ្យ​គេ​ចេញ​ដែរ ដ្បិត​បើ​កុងត្រា​សេសសល់​រយៈ​ពេល ៣ ឆ្នាំ​ទៀត​ក៏​ដោយ។

បច្ចុប្បន្ន​ក្លឹប​ធំៗ​ដែល​ចង់​បាន Kane មាន​ដូច​ជា Man City និង Man Utd តែ​តាម​ស្ថានការណ៍​ចុង​ក្រោយ​ក្រុម​ដឹកនាំ​ដោយ​លោក Pep Guardiola ប្រហែល​ជា​មាន​តម្រូវ​ការ​ខ្លាំង​ជាង ពោល​ក្រោយ​ពេល​ដែល​ Sergio Aguero ចាក.ចេញ​ទៅ​ចូលរួម​ឲ្យ​ក្លឹប Barcelona។

Pep
Kane

គួរ​បញ្ជាក់​ថា កីឡាករ​អង់គ្លេស​ខាង​លើ​ជា​ម៉ាស៊ីន​បញ្ចប់​ទី​ដ៏​មាន​គុណភាព​មួយ រដូវ​កាល​នេះ​គេ​ឈ្នះ​ពាន​កីឡាករ​រក​បាន​គ្រាប់​បាល់ និង​កីឡាករ Assist ច្រើន​បំផុត ហើយ​សរុប​ជា​រួម​នៅ Spurs ៣៣៦ ប្រកួត រក​បាន ២២១ គ្រាប់​និង Assist ៤៧ លើក៕

ប្រភព៖ AF