កីឡាករបីរូបនេះគួរតែត្រូវបានដាក់ឱ្យលេងជុំគ្នា​ ក្នុងក្រុមជម្រើសជាតិអង់គ្លេស – Cottee

អតីតខ្សែប្រយុទ្ធអង់គ្លេស Tony Cottee បានទទូចឱ្យគ្រូបង្វឹក Gareth Southgate ដាក់កីឡាករបីរូបរួមមាន Jack Grealish, Phil Foden និង Mason Mount នៅក្នុងជម្រើស១១នាក់ដំបូងជុំគ្នា សម្រាប់ក្រុមជម្រើសជាតិអង់គ្លេស ក្នុងការប្រកួត EURO 2020។

Foden និង Mount ទំនងអាចធានាកៅអីជម្រើសដំបូង ក្នុងក្រុមលោក Southgate ដែលប្រកួតដំបូងគឺត្រូវតតាំងជាមួយក្រូអាត នារាត្រីថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។

ទោះបីជាបានបង្ហាញទម្រង់លេងល្អ ក្នុងជំនួបមិត្តភាពទល់នឹងអូទ្រីស និងរ៉ូម៉ានី ប៉ុន្ដែ Grealish ប្រឈមនឹងការប្រជែងតំណែងជាមួយ Marcus Rashford និង Raheem Sterling ក្នុងជម្រើសដំបូងតំណែងខ្សែប្រយុទ្ធស្លាបឆ្វេង។

ប៉ុន្ដែអតីតខ្សែប្រយុទ្ធអង់គ្លេសលោក Cottee ចង់ឱ្យលោក Southgate ដាក់ Declan Rice ឱ្យលេងនៅតំណែងខ្សែបម្រើការពារ ដែលអនុញ្ញាតឱ្យ Grealish អាចលេងជាមួយ Foden និង Mount។

លោក Cottee បាននិយាយថា៖ “ខ្ញុំពេញចិត្ត Jordan Henderson ក្នុងនាមជាកីឡាករ ប៉ុន្ដែគេមិនទាន់ជាពេញលេញនៅឡើយ។ ប្រសិនបើខ្ញុំជាអ្នកចាត់ការវិញ ខ្ញុំពេញចិត្តដាក់ Harry Kane នៅខាងមុខ បន្ទាប់មកកីឡាករ៣រូប ដែលលេងនៅក្នុងក្រុមរបស់ខ្ញុំ មុនពេលគិតដល់កីឡាករដទៃគឺ Grealish, Foden និង Mount”។

“ខ្ញុំពេញចិត្តនឹងមានកីឡាករដែលមានជំនាញបង្កើតឱកាសទាំងបីរូបនេះ ហើយបន្ទាប់មកអ្នកជ្រើសរើសកីឡាករដែលនៅសល់ឱ្យលេងជាមួយពួកគេ មិនថា Rashford ឬ Sterling”៕

ប្រភព៖ talkSPORT

អានអត្ថបទបន្ទាប់៖ Wijnaldum ថាបុគ្គលសំខាន់ម្នាក់ជាអ្នកជំរុញឱ្យបោះបង់ឱកាសចូលរួម Barca ហើយផ្លាស់ទៅ PSG

Georginio Wijnaldum បានពន្យល់ពីការសម្រេចចិត្តចូលរួម Paris Saint-Germain បន្ទាប់ពីមានការផ្សារភ្ជាប់ច្រើនខែជាមួយក្លិបយក្សអេស្ប៉ាញ Barcelona។

ក្លិប PSG បានប្រកាសជាផ្លូវការពីការស៊ីញ៉េកុងត្រាជាមួយ Wijnaldum កាលពីថ្ងៃអង្គារ បន្ទាប់ពីខ្សែបម្រើជនជាតិហូឡង់រូបនេះ បន្ទាប់ពីគេផុតកិច្ចសន្យាជាមួយក្លិបហង្សក្រហម Liverpool នៅដំណាច់រដូវកាល ២០២០-២១។

ដំបូងឡើយក្លិប Barcelona ជាគោលដៅបន្ទាប់សម្រាប់ Wijnaldum ដែលអាចចូលរួមដោយគ្មានតម្លៃផ្ទេរ ប៉ុន្ដែចុងក្រោយគេសម្រេចចូលរួមក្លិបយក្សបារាំង ដោយគេបាននិយាយថាលោក Mauricio Pochettino ជាអ្នកជំរុញធំបំផុត។

WIjnaldum និយាយក្នុងសម្ភាសន៍ដំបូងជាមួយ PSG ថា៖ “ខ្ញុំរីករាយក្នុងការចូលរួមក្លិបដូច Paris Saint-Germain។ ជាការពិត វាជាក្លិបដែលមានកីឡាករល្អ អ្នកចាត់ការល្អ ដែលខ្ញុំធ្លាប់និយាយជាមួយមុនពេលខ្ញុំចូលរួមក្លិប។ យើងបានស្គាល់គ្នាច្រើនឆ្នាំមកហើយ”៕

ប្រភព៖ Goal