អ្នកចាំទី​ហ្វាំងឡង់​ ក្លាយ​ជា​បុគ្គល​ទី ៣ ក្នុង​ប្រវត្តិសាស្ត្រ Euro ដែល​អាច​ធ្វើ​រឿង​នេះ

ដាណឺម៉ាក​មិន​អាច​យក​ឈ្នះ​ហ្វាំងឡង់​បាន​នោះ​ទេ ដ្បិត​បើ​ពួក​គេ​ស៊ុត ២២ លើក ចំ​គោលដៅ ៦ លើក តែ​មិន​អាច​សម្រេច​ទី​សូម្បី​តែ​មួយ​គ្រាប់។ ជាង​នេះ​ពួក​គេ​ក៏​មាន​ឱកាស​ស៊ុត​ប៉េណាល់ទី​មួយ​ជើង​ដែរ តែ​បែរ​ជា​មិន​អាច​ធ្វើ​បាន ក្រោយ​ពី​អ្នកចាំទី​របស់​ហ្វាំងឡង់​អាច​សង្រ្គោះ​ដោយ​ជោគជ័យ។

គ្រាប់​បាល់​ជ័យជម្នះ​របស់​ហ្វាំងឡង់​កើត​ឡើង​នៅ​នាទី ៥៩ ធ្វើ​បាន​ដោយ​កីឡាករ Joel Pohjanpalo ហើយ​នៅ​នាទី ៧៣ កីឡាករ Peirre-Emile Hojbjerg របស់​ដាណឺម៉ាក​មាន​ឱកាស​ស៊ុត​ប៉េណាល់ទី​តាម​ស្មើ តែ​ត្រូវ​បាន​អ្នកចាំទី Lukas Hradecky សង្រ្គោះ​បាល់​នោះ​បាន។

តាម​រយៈ​ការ​សង្រ្គោះ​បាល់​នេះ​ដែរ ក៏​បាន​រុញ​ឲ្យ​ឈ្មោះ Lukas Hradecky ក្លាយ​ជា​អ្នកចាំទី​ទី ៣ នៅ​ប្រវត្តិសាស្រ្ត Euro ដែល​នៅ​ឆ្នាំ​បង្ហាញ​ខ្លួន​លើក​ដំបូង​ឲ្យ​ជម្រើស​ជាតិ (នៅ​ព្រឹត្តិការណ៍ Euro) ហើយ​គេ​អាច​សង្រ្គោះ​បាល់​ប៉េណាល់ទី​បាន ដែល​កន្លង​មក​មាន ២ រូប​គត់​ធ្លាប់​ធ្វើ​បាន នោះ​គឺ Przemyslaw Tyton ឆ្នាំ ២០១២ (ប៉ូឡូញ ទល់​ក្រិក) និង Trols Ramussen ឆ្នាំ ១៩៨៨ (ដាណឺម៉ាក ទល់​អេស្ប៉ាញ)។

បញ្ជាក់​ថា កីឡាករ​វ័យ ៣១ ឆ្នាំ ធ្លាប់​បង្ហាញ​ខ្លួន​ឲ្យ​ជម្រើស​ជាតិ​សរុប ៦៦ ប្រកួត​ហើយ តែ​នៅ Euro នេះ​ជា​លើក​ដំបូង​ព្រោះ​ហ្វាំងឡង់​ទើប​តែ​មាន​ឱកាស​អាច​ឡើង​មក។ ការ​លេង​ពេញ ៩០ នាទី​នៅ​ប្រកួត​ដំបូង គេ​ក៏​អាច​ទប់​បាល់ Clean Sheet បាន ១ លើក​សារ​នេះ​ដែរ៕

ប្រភព៖ Opta

អានអត្ថបទបន្ទាប់៖ គេនាំគ្នាយកបារាំង! ប៉ុន្តែ Modric បែលើកឈ្មោះជម្រើសជាតិមួយនេះ ថាអាចលើកពាន Euro ២០២០ នេះបាន

ខ្សែបម្រើ Luka Modric ជឿជាក់ថាអង់គ្លេស គឺជាក្រុមមួយដែលភាគរយច្រើនក្នុងការឈ្នះពានរង្វាន់ Euro ក្នុងរដូវក្តៅនេះ ខណ:តារាឆ្នើមរបស់ក្រុម Real Madrid រូបនេះ បានទទូចទៀតថាជម្រើសជាតិអង់គ្លេសបច្ចុប្បន្ន គឺខ្លាំងជាងក្រុមដែលពួកគេធ្លាប់ប៉ះក្រូអាត កាលពីការប្រកួត World Cup ឆ្នាំ  ២០១៨ កន្លងទៅ ។

Luka Modric

រំលឹកថា Modric គឺជាផ្នែកមួយនៃក្រុមក្រូអាត ដែលធ្វើឱ្យអ្នកគាំទ្រក្រុមជម្រើសជាតិអង់គ្លេសទទួលបានភាពខ.កចិត្តយ៉ាងខ្លាំង កាលពី ៣ ឆ្នាំមុន នៅពេលដែលពួកគេបានផ្តួលក្រុមតោកំណាចនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ World Cup មុនពេលចាញ់ប្រទេសបារាំង នៅក្នុងវគ្គផ្តាច់ព្រ័ត្រ ។

Luka Modric
ជម្រើសជាតិអង់គ្លេស

តែទោះជាយ៉ាងណាក៏ដោយ នៅមុនពេលអង់គ្លេស និងក្រូអាត នឹងត្រូវប៉ះគ្នានៅឯកីឡដ្ឋាន Wembley សម្រាប់ការប្រកួតបើកឆាកក្នុងពូល D ពាន Euro ២០២០ នេះ Modric បាននិយាយថាក្រុមរបស់គ្រូបង្វឹកលោក Gareth Southgate កំពុងតែមានភាពលេចធ្លោខ្លាំង ហើយវានឹងក្លាយជាការប្រកួតដ៏ល្អបំផុតមួយសម្រាប់ក្រុមខ្លួន ។

ជម្រើសជាតិអង់គ្លេស

លើសពីនេះម្ចាស់ពាន Ballon d’Or ឆ្នាំ ២០១៨ រូបនេះ បាននិយាយថា ៖ ” សម្រាប់ខ្ញុំពួកគេគឺមានភាពប្រសើរជាងកាលពី ៣ ឆ្នាំមុន។ វាគ្មាន​ការ​សង្ស័យអ្វីទេ ។ តើនរណានឹងបង្ករភាពគ្រោះ.ថ្នាក់? ការដែលនិយាយពីកីឡាករណាម្នាក់វាគឺពិបាក ព្រោះពួកគេសុទ្ធតែមានកីឡាករឆ្នើមៗ និងមានទេពកោសល្យជាច្រើន ហើយកីឡាករវ័យក្មេងនៅក្នុងក្រុមនោះក៏កំពុងមានភាពស្រេកឃ្លានជ័យជម្នះខ្លាំងផងដែរ ដែលនឹងធ្វើឲ្យពួកគេក្លាយជាក្រុមដែលមានភាពគ្រោះ.ថ្នាក់ខ្លាំង នៅយ៉ូរ៉ូឆ្នាំនេះ ។ សម្រាប់ខ្ញុំពួកគេជាក្រុមមានភាគរយលើកពានច្រើនជាងគេ ” ៕​

ប្រភព: Talksport