តារាឆ្នើម Man City ម្នាក់ ហាក់បើកចិត្តចង់ដើរចេញពីក្លិប ក្រោយទទួលបានការចាប់អាម្មណ៍ពី Barca

អ្នកសារព័ត៌មានល្បីឈ្មោះលោក Duncan Castles បានអះអាងថាកីឡាករ Bernardo Silva ហាក់កំពុងបើកចំហរឱកាស ដើរចេញពីក្រុម Manchester City នៅរដូវក្តៅខាងមុខនេះ ចំពេលមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ក្លិប Barcelona និង Atletico Madrid ។

Bernardo Silva

ជាក់ស្តែងកីឡាករវ័យ ២៦ ឆ្នាំរូបនេះ បានបង្ហាញចំនួន ២០១ លើកសម្រាប់ក្រុម City ក្នុងរយៈពេល ៤ រដូវកាលកន្លងមកនេះ ប៉ុន្តែទោះជាយ៉ាងណាគេលែងជាជម្រើសដំបូងរបស់ក្រុមលោក Pep Guardiola ទៀតហើយ ។

Bernardo Silva

ហើយដោយមើលឃើញពីស្ថានភាពនេះ បានធ្វើឲ្យក្លិប Barca និង Atletico បង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសក្លិបយក្សនៅតំបន់កាតាឡាន់ ថែមទាំងត្រៀមដាក់បញ្ចូលទាំងកីឡាករ Sergi Roberto ឬ Ousmane Dembele នៅក្នុងកិច្ចព្រមព្រៀង ដើម្បីសម្រួលដល់ការចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិព័រទុយហ្កាល់ នៅរដូវក្តៅខាងមុខនេះទៀតផង ។

Bernardo Silva

គួរបញ្ជាក់ថាឱកាសលេងរបស់ Silva ចាប់ផ្តើមធ្លាក់ចុះ បន្ទាប់ពីការកើនឡើងនៃសមត្ថភាពរបស់កីឡាករវ័យក្មេង Phil Foden រួមទាំងស្ថិតនៅពីក្រោយជម្រើសរបស់ខ្សែបម្រើ Ilkay Gundogan និង Riyad Mahrez ផងដែរ ដែលធ្វើឲ្យកីឡាករវ័យ ២៦ ឆ្នាំរូបនេះ អាចចូលលេងបានត្រឹមតែ ២៤ ប្រកួតប៉ុណ្ណោះ ។ ហើយថ្មីៗវាត្រូវបានគេរាយការណ៍ថា Silva កំពុងបើកចិត្ត ដើម្បីស្វែងរកឱកាសលេងច្រើនជាងនេះ នៅកន្លែងផ្សេងទៀត ពេលទីផ្សារដោះដូរកីឡាករបើកដំណើរការឡើងវិញ ៕

Bernardo Silva

ប្រភព: Sportslens

អានអត្ថបទបន្ទាប់៖ Cancelo ត្រូវបានដកចេញពីបញ្ជីក្រុមជម្រើសជាតិព័រទុយហ្កាល់ ជំនួសវិញដោយខ្សែការពារ Man Utd ដោយសាររកឃើញថាបានឆ្លងកូវីដ១៩

ខ្សែការពារ Joao Cancelo របស់ Manchester City បានដកខ្លួនចេញពី EURO 2020 បន្ទាប់ពីធ្វើតេស្ដរកឃើញវិជ្ជមានកូវីដ១៩ ពីរថ្ងៃមុនការប្រកួតដំបូងនៅវគ្គចែកពូលសម្រាប់ក្រុមជម្រើសជាតិព័រទុយហ្កាល់ឈានចូលមកដល់។

Cancelo បានធ្វើដំណើរជាមួយមិត្តរួមក្រុមជម្រើសជាតិព័រទុយហ្កាល់ដទៃទៀតទៅកាន់ទីក្រុង Budapest ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតទល់នឹងហុងគ្រី ប៉ុន្ដែគេជាកីឡាករតែម្នាក់គត់នៅក្នុងក្រុមដែលធ្វើតេស្ដរកឃើញថាឆ្លងវីរុសកូរ៉ូណា។

ខ្សែការពារស្លាបស្ដាំរបស់ក្រុមមេឃខៀវ ត្រូវបានជំនួសដោយ Diogo Dalot ដែលជាខ្សែការពារវ័យក្មេងរបស់ Manchester United។ កីឡាករវ័យ២២ឆ្នាំ ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិព័រទុយហ្កាល់ឈុតធំ ក្រោយបង្ហាញខ្លួនសម្រាប់ក្រុមយុវជន ក្នុងព្រឹត្តិការណ៍ EURO U21 កាលពីថ្មីៗនេះ។

ព័រទុយហ្កាល់ នឹងត្រូវប្រកួតបើកឆាកវគ្គចែកពូលទល់នឹងហុងគ្រីនារាត្រីថ្ងៃអង្គារខាងមុខនេះ មុនប៉ះអាល្លឺម៉ង់នៅថ្ងៃទី១៩ ខែមិថុនា និងប្រកួតបង្ហើយវគ្គចែកពូលទល់នឹងក្រុមបារាំង នៅថ្ងៃទី២៤ ខែមិថុនា៕

ប្រភព៖ Manchester Evening News