Liverpool កាន់តែសង្ឃឹមខ្លាំង ក្រោយ At Madrid បន្តទម្លាក់តម្លៃខ្លួនតារាឆ្នើមខ្លួនម្នាក់ សល់ត្រឹម ៣៥ លានផោន

ក្រុមហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថាកំពុងនាំមុខគេ នៅក្នុងការប្រជែងចុះហត្ថលេខាលើខ្សែបម្រើ Saul Niguez ពីក្លិប Atletico Madrid នៅរដូវក្តៅនេះ ។

Saul Niguez 

ជាក់ស្តែងបើយោងតាមកាសែត Diario AS  បានបង្ហាញឲ្យដឹងថាក្រុម Liverpool កំពុងត្រៀមចាប់យកឱកាសក្នុងការចុះហត្ថលេខាលើកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ បន្ទាប់ពីក្លិប At Madrid បានបន្តទម្លាក់តម្លៃខ្លួនរបស់ Saul ក្នុងពេលថ្មីៗនេះ ។

Saul Niguez

យ៉ាងណាមិញ ប្រភពខាងលើបានអះអាងថា At Madrid នឹងស្តាប់រាល់ការផ្តល់ជូនពីសំណាក់ក្លិបដទៃ ត្រឹមសំណើចំនួន ៤០ លានអឺរ៉ូ (៣៥ លានផោន) ប៉ុណ្ណោះ សម្រាប់កីឡាករវ័យ ២៦ ឆ្នាំ នៅពេលទីផ្សារដោះដូរកីឡាករបើកឡើងវិញ ។

រំលឹកថា Saul បានក្លាយជាជម្រើសមួយ ដែលមិនសូវបានគេយកប្រើប្រាស់ នៅក្រោមការដឹកនាំរបស់លោក Diego Simeone កាលពីរដូវកាលមុន ហើយ Atletico បានជ្រើសរើសយកតារាឆ្នើមរូបនេះ ជាកីឡាករដែលពួកគេត្រូវលក់ចេញ ដើម្បីទុកកន្លែងទំនេរសម្រាប់ខ្សែបម្រើ Rodrigo de Paul ជំនួសវិញ ។

Saul Niguez

មិនតែប៉ុណ្ណោះវាត្រូវបានគេរាយការណ៍ទៀតថាកីឡាករវ័យ ២៦ ឆ្នាំរូបនេះ ក៏ត្រូវបានក្លិបយក្សនៅអាល្លឺំម៉ង់ Bayern Munich ចាប់ចិត្តខ្លាំងផងដែរ តែទោះជាយ៉ាងណាគេបានបញ្ជាក់យ៉ាងច្បាស់ថាបើសិនត្រូវដើរចេញពីក្របខ័ណ្ឌ  LaLiga នោះគេនឹងពេញចិត្តផ្ទេរទៅលេងនៅ Premier League តែមួយប៉ុណ្ណោះ ៕

ប្រភព: Daily Mail

អានអត្ថបទបន្ទាប់៖ បីចំនុចដ៏ចម្រូងចម្រា.ស់ ក្នុងការប្រកួតដែលអង់គ្លេសឈ្នះដាណឺម៉ាក វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ EURO 2020

ជាធម្មតាក្នុងការប្រកួតតែងមានអ្នកឈ្នះ និងអ្នកចាញ់ ហើយអ្នកឈ្នះរីករាយនឹងលទ្ធផលដែលទទួលបាន ខណៈអ្នកចាញ់មានអារម្មណ៍សោ.កសៅ ហើយពេលខ្លះកើតទុក្ខមិនសុខចិត្ត បើការកាត់សេចក្ដីក្នុងការប្រកួត មិនយុត្តិធម៌សម្រាប់ភាគីខាងខ្លួន។

តួយ៉ាង ការកាត់សេចក្ដីរបស់អាជ្ញកណ្ដាល Danny Makkelie ក្នុងការប្រកួតរវាងក្រុមជម្រើសជាតិអង់គ្លេស និងដាណឺម៉ាក ដែលបញ្ចប់ទៅជាមួយភាពចម្រូងចម្រា.ស់។

ក្រុមអង់គ្លេសបានយកឈ្នះដាណឺម៉ាកក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ EURO 2020 ដោយលទ្ធផល ២-១ ក្មុងម៉ោងបន្ថែម ១៥នាទីពីរដង ប៉ុន្ដែគ្រាប់បាល់សម្រេចសេចក្ដីទី២របស់អង់គ្លេសកើតឡើងដោយភាពចម្រូងចម្រា.ស់។

ក្រុមរបស់លោក Gareth Southgate ទទួលបានបាល់ពិន័យ១១ម៉ែត្រពេល ខ្សែប្រយុទ្ធ Raheem Sterling របស់ក្រុមអង់គ្លេស ត្រូវបានធ្វើឱ្យដួលក្នុងប្រអប់ ដែលមិនសមនឹងទទួលបានបាល់ប៉េណាល់ទីឡើយ ទើបមានការប្រកែកតវ៉ាពីកីឡាករក្រុមដាណឺម៉ាក តែយ៉ាងណាក្ដី អាជ្ញាកណ្ដាលបានផ្ដល់បាល់ប៉េណាល់ទីសម្រាប់ក្រុមអង់គ្លេស ក្រោយពិនិត្យ VAR។

មុនពេលទទួលបាល់ប៉េណាល់ទីនេះ គេក៏ឃើញមានបាល់មួយផ្សេងទៀតនៅលើទីលានប្រកួត ហើយអ្នកគាំទ្រក្រុមអង់គ្លេស បានបាញ់ភ្លើងឡាស៊ែរចំមុខរបស់អ្នកចាំទី Kasper Schemiechal របស់ក្រុមដាណឺម៉ាកមុនសង្គ្រោះបាល់ប៉េណាល់ទីរបស់ Harry Kane ផងដែរ៕

ប្រភព៖ The Athletic