មេធំ Marotta ចេញមុខនិយាយច្បាស់ថាតារាឆ្នើមរបស់ Inter Milan រូបនេះមិនមែនសម្រាប់លក់នោះទេ

យោងតាមលោក Beppe Marotta នាយកប្រតិបត្តិក្លិប Inter Milan បានធ្វើការបញ្ជាក់យ៉ាងច្បាស់ថាខ្សែប្រយុទ្ធ Romelu Lukaku មិនមែនជាកីឡាករសម្រាប់លក់ នៅរដូវក្តៅនេះនោះទេ ។

Romelu Lukaku 

ជាក់ស្តែងចាប់តាំងពីអាចរកបាន ២៤ គ្រាប់ ពីការចូលលេង ៣៦ ប្រកួតសម្រាប់ក្លិបអ៊ីតាលីមក នឹងអាចជួយក្រុមខ្លួនឲ្យឈ្នះពានរង្វាន់ជើងឯក Serie A កាលពីរដូវកាលមុនមក Lukaku ត្រូវបានភ្ចាប់ទំនាក់ទំនងយ៉ាងខ្លាំង ជាមួយនឹងការផ្លាស់ទៅកាន់ក្លឹបធំៗ មួយចំនួននៅក្នុងទ្វីបអឺរ៉ុប ។

Romelu Lukaku

តែទោះយ៉ាងជាយ៉ាងណា ដោយថ្លែងទៅកាន់ Sportmediaset ជុំវិញអនាគតរបស់ Lukaku លោក Marotta បាននិយាយថា ៖ “ នៅក្នុងក្រុមរបស់យើង យើងអាចនិយាយបានយ៉ាងច្បាស់ថា Lukaku មិនមែនសម្រាប់លក់ទេ ។ Lukaku គឺជាចំណែកដ៏សំខាន់មួយនៅក្នុងគម្រោងរបស់គ្រូបង្វឹកលោក Simone Inzaghi​ ” ។

Romelu Lukaku

គួរបញ្ជាក់ថាចាប់តាំងពីបានមកទឹកដី San Siro ពីក្រុមបិសាចក្រហម Manchester United ក្នុងឆ្នាំ ២០១៩ មក ខ្សែប្រយុទ្ធប៊ែលហ្សុិករូបនេះ អាចស៊ុតបាន ៦៤ គ្រាប់ ជាមួយអាវរបស់ក្រុម Inter ខណ:នៅឯការប្រកួត Euro ២០២០ កន្លងទៅ រូបគេក៏អាចរកបាន ៤ គ្រាប់ ពីការចូលលេង ៥ ប្រកួតសម្រាប់ជម្រើសប៊ែលហ្សិកផងដែរ ៕

ប្រភព: Goal

អានអត្ថបទបន្ទាប់៖ គ្រូធំ Shakhtar ជឿថាកីឡាកររូបនេះ នឹងចូលរួមប្រជែង Jorginho & Messi ក្នុងពាន Ballon d’Or ​ឆ្នាំនេះដែរ

កីឡាករ Giorgio Chiellini ត្រូវបានគេគាំទ្រថានឹងក្លាយជាបេក្ខភាពដ៏សំខាន់បំផុតម្នាក់ ដើម្បីចូលរួមប្រជែងពានរង្វាន់ Ballon d’Or នៅឆ្នាំនេះ រួមជាមួយមិត្តរួមក្រុមជម្រើសជាតិអ៊ីតាលីកីឡាករ Jorginho និងខ្សែប្រយុទ្ធ Lionel Messi ដែរ ។

Giorgio Chiellini

ជាក់ស្តែងនេះបើយោងតាមអ្វីដែលអ្នកចាត់ការក្រុម Shakhtar Donetsk លោក Roberto De Zerbi លើកឡើង ដោយគាត់ជឿជាក់ថាទម្រង់លេងដ៏ល្អរបស់ Chiellini អំឡុងការប្រកួតពានរង្វាន់ Euro ២០២០ កន្លងទៅ អាចនឹងធ្វើឲ្យគេមានសិទ្ធចូលរួមប្រជែងពានបុគ្គលដ៏ធំនេះផងដែរ ។

Giorgio Chiellini , Jorginho

រំលឹកថា Chiellini ត្រូវបានទទួលការកោតសរសើរយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ដោយសារតែលោកបានបង្ហាញភាពជាដៃគូយ៉ាងល្អជាមួយកីលាករ Leonardo Bonucci នៅក្នុងតំបន់ការពារកណ្តាលរបស់ក្រុមជម្រើសជាតិអ៊ីតាលី ខណ:ថែមទាំងបានជួយក្រុមរបស់លោក Roberto Mancini លើកពាន ក្រោយយកឈ្នះលើអង់គ្លេសទៀតផង ។

Giorgio Chiellini

ហើយមិនតែប៉ុណ្ណោះនៅពេលគេសាកសួរអំពីបេក្ខភាព ដែលមានភាគរយច្រើននៅក្នុងការឈ្នះបានរង្វាន់បុគ្គលដ៏អស្ចារ្យនេះ លោក  De Zerbi  បាននិយាយប្រាប់ Gazzetta dello Sport ថា ៖ ” ប្រសិនបើអ្នកក្រឡេកមើលពីការឈ្នះពានរង្វាន់ Jorginho ស័ក្តិសមឈ្នះវា គាត់គួរតែទទួលបាន Ballon d’Or  ។ គាត់គឺជាកីឡាករសំខាន់ម្នាក់របស់អ៊ីតាលី រួមជាមួយ Gigio Donnarumma, Leo Bonucci និង Giorgio Chiellini ” ។

Messi

លោកបន្តទៀតថា ៖ “ តែទោះយ៉ាងណា Messi នៅតែជា Messi ហើយដរាបណាគាត់នៅលេងបាល់ នោះគាត់នឹងស្ថិតក្នុងចំណោមបេក្ខភាពប្រជែងពាននេះដែរ ។ យើងធ្លាប់ដឹងហើយថាអតីតខ្សែការពារ Fabio Cannavaro ធ្លាប់បានឈ្នះពានរង្វាន់ Ballon d’Or ដូច្នេះវាគ្មានហេតុផលអ្វី ដែល Chiellini មិនអាចឈ្នះវាបាននោះទេ បើយើងក្រឡេកមើលពីភាពអស្ចារ្យរបស់គាត់ នៅក្នុងពាន Euro កន្លងទៅ ” ៕

ប្រភព: Sportbible