ខ្លា.ច Real/Barca យក​បាន PSG ​ហ៊ាន​ឲ្យ​តម្លៃ​ពលកម្ម Pogba ខ្ពស់​ជាង Neymar ទៅ​ទៀត

មាន​របាយការណ៍​ថា Paul Pogba គេ​បាន​សម្រេច​ពី​អនាគត​របស់​គេ​រួចរាល់​ហើយ ដោយ​ព្រម​ចាយ​ពេល​មួយ​ឆ្នាំ​ចុង​ក្រោយ​នៅ Old Trafford បន្ទាប់​មក​ពេល​ផុត​កុងត្រា គេ​នឹង​ផ្ទេរ​ទៅ​ក្លឹប Real Madrid ​នៅ​លក្ខខណ្ឌ​ឥត​តម្លៃ​ខ្លួន។

Pogba
Neymar

យ៉ាង​ណា​ក្លឹប​បារាំង Paris Saint-Germain ហាក់​មិន​បោះបង់​ឱកាស​មួយ​នេះ​ទាល់​តែ​សោះ ដ្បិត​អី​ទើប​តែ​យក​បាន Lionel Messi ក៏​ដោយ។ ក្លឹប​ចង់​បន្ថែម​ការ​នាំ​ចូល​កីឡាករ​ឆ្នើម​ដូច​ជា Pogba មួយ​រូប​ទៀត ហើយ​ហ៊ាន​ឲ្យ​តម្លៃ​ពលកម្ម​ខ្ពស់​ជាង​ផ្តល់​ឲ្យ Neymar ទៅ​ទៀត ឲ្យ​តែ​កីឡាករ​បារាំង​ព្រម​ផ្ទេរ​មក​ក្លឹប​របស់​ខ្លួន។

បើ​តាម​របាយការណ៍​ពី The Independent បាន​ចុះ​ផ្សាយ​ថា ក្លឹប PSG កំពុង​ចរចា​ចង់​ផ្តល់​ប្រាក់​ពលកម្ម ៥១០ ០០០ ផោន/សប្តាហ៍​ឲ្យ​ទៅ​កីឡាករ​វ័យ ២៨ ឆ្នាំ ប្រសិន​គេ​ព្រម​ជ្រើស​យក​ក្លឹប PSG នៅ​ទ្រនំ​បន្ទាប់ ហើយ​ច្រាន​ចោ.ល​សំណើ​របស់​ក្លឹប Barcelona និង Real Madrid ដែល​លឺ​ថា​ចង់​បាន​គេ​ដែរ​នោះ។

Neymar
Pogba

ទំហំ​ថ្លៃ​ពលកម្ម​នេះ នឹង​រុញ​ឲ្យ Pogba ឈរ​ឈ្មោះ​ជា​កីឡាករ​ស៊ី​ថ្លៃ​ខ្ពស់​បំផុត​លំដាប់​ទី ២ នៅ​ក្លឹប​បារាំង ដែល​ច្រើន​ជាង Neymar ចំនួន ២០ ០០០ ផោន តែ​នៅ​តិច​ជាង Messi ដែល​រក​បាន ៦៥០ ០០០ ផោន/សប្តាហ៍។

បញ្ជាក់​ដែរ​ថា​ខ្សែ​បម្រើ​កណ្តាល​ខាង​លើ​បាន​ចាយ​ពេល​លេង​ឲ្យ​ឈុត​ធំ United ៥ ឆ្នាំ​មក​ហើយ សរុប​បង្ហាញ​ខ្លួន ២០៧ ប្រកួត រក​បាន ៣៨ គ្រាប់​និង Assist ៤៦ លើក។ គេ​និង​ក្លឹប PSG សុទ្ធ​តែ​មិន​ទាន់​ស្គាល់​រសជាតិ​ឈ្នះ​ពាន UEFA Champions League ដូច​គ្នា៕

ប្រភព៖ Sportsmole

អានអត្ថបទបន្ទាប់៖ Roy Keane ដាក់ចំៗថា Man utd គ្មានថ្ងៃបានលើកពានឡើយ បើមិនព្រមលៃលកវៃចេញ ៣ រូបនេះ

ស្របពេលក្លឹប​ Manchester United ត្រូវគេរំពឹងថាជាបេក្ខភាពលើកពាន Premier League មួយសម្រាប់រដូវកាលថ្មី តែ​ខ្ញីចាស់ Roy Keane បែរជាមានមតិផ្ទុយពីគេ ដោយលោកទម្លាយថា United គ្មានថ្ងៃលើកពានឡើយ ព្រោះមានកីឡាករ ៣ រូប​ដែល​បង្អាក់ដំណើរ​ក្លឹប ខណៈពួកគេគឺ Jesse Lingard, Fred និង Scott McTominay។

Roy Keane

ប្រាប់ទៅកាន់ Sky Sports បុរសខាងលើនិយាយ៖ “ខ្ញុំនៅតែមិនទុកចិត្ត United នៅឡើយ ថ្វីបើពួកគេចុះកុងត្រាបានតារាឆ្នើមប៉ុន្មានរូបក្ដី តែរឿងដែលខ្ញុំបារម្ភបំផុតនោះគឺ តំបន់កណ្ដាល ហើយរឹតតែមិនទុកចិត្តជាមួយខ្សែការពារស្លាបស្ដាំ”។

Jesse Lingard

“ខ្ញុំគិតថា ពួកគេ (United) មានកីឡាករដែលមិនត្រូវប្រើច្រើនណាស់ ហើយ Ole គួរតែគិតគូរលក់ចេញកីឡាករខ្លះ និងទិញមកវិញនូវកីឡាករដែលចាំបាច់។ Jesse Lingard និងកីឡាករមួយចំនួនទៀត គួរតែលៃលកលក់ចេញ ព្រោះពួកគេមានតែបង្អាក់ដំណើរក្រុមប៉ុណ្ណោះ”។

Fred

“បើសួរខ្ញុំថា តើកីឡាករណាដែល​បង្អាក់​ដំណើរ​ក្រុមទៅ​ការប្រជែងពាន? នោះគឺ Jesse Lingard ហើយ​ Fred និង McTominay។ ខ្ញុំគិតថា ខ្សែការពារស្លាបមិនទាន់ល្អគ្រប់គ្រាន់សម្រាប់ការប្រជែងពានទេ តែកីឡាករទាំងនេះគឺសុទ្ធតែមានសមត្ថភាពគួរសម គ្រាន់តែថា បើប្រជែងពានគឺមិនអាចទៅរួច។ តាមមតិខ្ញុំ United ចាំបាច់បំផុតពេលនេះគឺ ខ្សែបម្រើឆ្នើម តែដូចនិយាយចឹង ពួកគេចាំបាច់ចំណាយលុយធំ ចឹងមានតែលក់កីឡាករចេញខ្លះ”។

Scott McTominay

យ៉ាងណា គ្រូបង្វឹក Ole Gunnar Solskjaer ក៏ចេញមុខតបតជាមួយ Keane វិញដែរ ដោយ​លោក​មានមតិផ្ទុយពីអតីតកីឡាកររូបនេះ ព្រោះអ្នកចាត់ការជនជាតិន័រវែសជឿថា McTominay  គឺជាកីឡាករសំខាន់មួយរូបនៅក្នុងក្រុម ដោយ​អាចរត់បានពេញមួយប្រកួត ជាមួយកាយសម្បទាដ៏រឹងមាំរបស់គេ៕

ប្រភព: Sportbible