មិនមែន Lewandowski តែ Joe Cole ថាកីឡាករម្នាក់នេះទេ ​នឹងគ្រងតំណែងជា Top Scorer នៅ UCL រដូវកាលនេះ

ជើងចាស់លោក Joe Cole បានធ្វើការគាំទ្រដល់ខ្សែប្រយុទ្ធ Romelu Lukaku ថានឹងក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេ នៅក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាលនេះ បន្ទាប់ពីគេអាចរកគ្រាប់បាល់ដំបូងឲ្យក្រុមតោខៀវ Chelsea ដើម្បីយកឈ្នះទៅលើក្រុម Zenit St Petersburg នៅក្នុងការប្រកួតបើកឆាក វគ្គជម្រុះតាមពូល កាលពីយប់មិញនេះ ។

Romelu Lukaku

មិនតែប៉ុណ្ណោះ ចាប់តាំងពីមកដល់ទឹកដី Stamford Bridge ពីក្រុម Inter Milan នៅរដូវក្តៅនេះមក Lukaku អាចរកបាន ៣ ហើយ ពីការប្រកួត ៣ លើករបស់ Chelsea នៅក្របខ័ណ្ឌ Premier League រដូវកាលនេះ ។


Romelu Lukaku

យ៉ាងណា ជុំវិញការបង្ហាញទម្រង់លេងដ៏ល្អរបស់ខ្សែប្រយុទ្ធសញ្ជាតិប៊ែហ្សុិករូបនេះ បានធ្វើឲ្យលោក Joe Cole មានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយលោកថែមទាំងបានគាំទ្រឲ្យគេ ក្លាយជាអ្នកស៊ុតគ្រាប់បាល់ច្រើនជាងគេនៅ UCL ថែមទៀតផង ។

Romelu Lukaku

មិនតែប៉ុណ្ណោះ លោក Cole បានប្រាប់ BT Sport ថា ៖ “ ការប្រៀបធៀប Lukaku ជាមួយ Didier Drogba គឺជៀសមិនរួចនោះទេ ដោយសារតែតំណែងពួកគេលេងដូចគ្នា។ ប៉ុន្តែអ្វីដែលខ្ញុំបានឃើញនៅក្នុង Lukaku នៅពេលនេះ គឺគេមានភាពជាអ្នកដឹកនាំដូចទៅនឹង Drogba ដែរ។  ​Lukaku និង Chelsea គឺបានបង្កើតជាការប្រកួតដ៏អស្ចារ្យមួយ ។ ហើយឥឡូវនេះគាត់ផ្នែកដ៏សំខាន់ ។ ខ្ញុំគិតថាគាត់នឹងក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ Champions League រដូវកាលនេះ” ៕

ប្រភព: Metro

អានអត្ថបទបន្ទាប់៖ តារាឆ្នើម R.Madrid ម្នាក់ សារភាពត្រង់ៗថាខ្លួន មានក្តីស្រមៃចង់កាន់ពាន Ballon d’Or នៅថ្ងៃណាមួយ

ខ្សែប្រយុទ្ធ Karim Benzema របស់ក្រុម Real Madrid បានសារភាពថាលោកនៅតែមានក្តីស្រមៃចង់ឈ្នះពានរង្វាន់ Ballon d’Or ឲ្យបានម្តង នៅថ្ងៃណាមួយក្នុងអាជីព ។

Karim Benzema

ជាក់ស្តែងកីឡាករសញ្ជាតិបារាំងរូបនេះ នៅតែបន្តបង្ហាញពីភាពសំខាន់របស់គេសម្រាប់ក្រុមយក្សអេស្ប៉ាញ បើទោះបច្ចុប្បន្នមានវ័យ ៣៣ ហើយក៏ដោយ ខណ:លោកអាចរកបាន ៥ គ្រាប់ និង assist ៤ លើកបន្ថែមទៀត នៅក្របខ័ណ្ឌ La Liga រដូវកាលឆ្នាំ ២០២១-២២ នេះ ។

Karim Benzema

ទោះយ៉ាងណា Benzema ហាក់មិនសូវទទួលបានលទ្ធផលល្អនៅក្នុងការប្រជែងពាន Ballon d’Or នេះនោះទេ ដោយចំណាត់ថ្នាក់ល្អបំផុតដែលខ្សែប្រយុទ្ធរូបនេះ ធ្លាប់ទទួលបានគឺនៅត្រឹមលេខ ១៦ ប៉ុណ្ណោះ ក្នុងឆ្នាំ ២០១៤ ។

ប៉ុន្តែយ៉ាងណាក៏ដោយ Benzema នៅតែបញ្ជាក់ថាខ្លួនមានក្តីសុបិនចង់ឈ្នះពានរង្វាន់បុគ្គលដ៏ល្បីល្បាញមួយនេះ នាថ្ងៃណាមួយ ស្របពេលលោកបាននិយាយប្រាប់សន្និសីទមុនការប្រកួតក្របខ័ណ្ឌ UCL ថា ​៖ “ [ការឈ្នះពានរង្វាន់ Ballon d’Or] មិនបានធ្វើឱ្យខ្ញុំគេងមិនលក់ឡើយ ប៉ុន្តែវាជាក្តីសុបិនរបស់កីឡាករគ្រប់រូប ។ អ្វីដែលខ្ញុំចង់បានគឺជួយក្រុម។ ពិតណាស់កីឡាករគ្រប់រូបចង់ឈ្នះវា ហើយខ្ញុំក៏ម្នាក់ក្នុងចំណោមនោះដែរ ”  ។

Karim Benzema

គួរបញ្ជាក់ផងដែរថា អតីតកីឡាករក្រុម Lyon រូបនេះ អាចរកបាន ២៨៤ គ្រាប់ និង assist ចំនួន ១៤៨ លើក ពីការចូលលេង ៥៦៣ ប្រកួតជាមួយ Real Madrid ដោយឈ្នះ Champions League ៤ ដង និង La Liga ៣ ដង ក្នុងរយៈពេល ១២ ឆ្នាំចុងក្រោយនេះ ៕

ប្រភព: Sportsmole