Man Utd & Chelsea ដឹកដៃគ្នាចាញ់នៅ PL លើកដំបូង ស្របពេលនៅសល់តែមួយក្រុមគត់ដែលមិនទាន់បរាជ័យ

Manchester United និង Chelsea បានបរាជ័យលើកដំបូងនៅ Premier League រដូវកាលនេះ នៅក្នុងទឹកដីរបស់ខ្លួនដូចគ្នា ជាមួយនឹងលទ្ធផល ០-១ ដូចគ្នាផងដែរ។

ក្រុមបិសាចក្រហមបានបរាជ័យក្រោមថ្វីជើង Aston Villa បន្ទាប់ពីខ្សែការពារ Kortney Hause តែតបញ្ចូលទីគ្រាប់បាល់ជ័យជម្នះនៅកៀកចុងម៉ោង ខណៈ Bruno Fernandes មិនអាចរកគ្រាប់បាល់តាមស្មើបានសម្រាប់ Man Utd ក្រោយស៊ុតប៉េណាល់ទីមិនបានសម្រេច។

ដោយឡែកក្រុមតោខៀវ Chelsea ក៏ទទួលបរាជ័យលើកដំបូងនៅក្នុងលីគរដូវកាលនេះផងដែរ ដោយគ្រាប់បាល់តែមួយគ្រាប់គត់របស់ Gabriel Jesus សម្រាប់ក្រុមភ្ញៀវ Manchester City។

ដូច្នេះបើមើលទៅតារាង Premier League ឃើញថា នៅសល់តែមួយក្រុមប៉ុណ្ណោះ ដែលមិនទាន់ស្គាល់ពាក្យថាចាញ់នៅ Premier League ក្នុងរដូវកាល ២០២១-២២ នេះគឺក្រុមហង្សក្រហម Liverpool។

ក្រុមរបស់លោក Jurgen Klopp កំពុងកាន់កាប់តំណែងកំពូលតារាង បើទោះបីជាទទួលបានតែមួយពិន្ទុប៉ុណ្ណោះ ពីការប្រកួតចុងក្រោយទល់នឹងក្រុមទើបប្រូម៉ូតឡើង Brentford ដោយលទ្ធផល ៣-៣។

រីឯក្រុមមិនទាន់ស្គាល់ពាក្យថាឈ្នះនៅ Premeir League រដូវកាលនេះវិញមាន Southampton, Newcastle, Leeds United, Burnley និង Norwich City៕

អានអត្ថបទបន្ទាប់៖ អត់​រាប់​អ្នកចាំទី Ronaldo បាន​ពិន្ទុ​ទាប​ជាង​គេ ខណៈ​កីឡាករ​រូប​នេះ​ឈ្នះ MOTM

ការ​ប្រកួត​រវាង Man Utd និង ​Aston Villa បាន​បញ្ចប់​ទៅ​ក្រោម​លទ្ធផល ០-១ ដែល​ក្រុម​ម្ចាស់​ផ្ទះ​បាត់បង់​ការ​យក​បាន​សូម្បី​ ១ ពិន្ទុ​ពី​ក្រុម​ភ្ញៀវ។ ទម្រង់​លេង​របស់​ក្រុម​ទាំង​មូល ឃើញ​ថា​ខាង​ម្ចាស់​ផ្ទះ​ស៊ុត​នោះ​ស៊ុត តែ​ស៊ុត​អត់​ចូល​សូម្បី​មួយ​គ្រាប់ រួច​ការ​ស៊ុត​ប៉េណាល់ទី​ចុង​ម៉ោង​ក៏​ខកខាន​ថែម​ទៀត។

Man Utd-Aston Villa
Man Utd-Aston Villa

ផ្អែក​តាម​ការ​វាយ​តម្លៃ​ក្រោយ​ចប់​ការ​ប្រកួត យើង​ឃើញ​ថា Cristiano Ronaldo ទទួល​បាន​ពិន្ទុ​ទាប​ជាង​គេ​ប្រចាំ​ក្រុម​ ដោយ​បាន ៦,៣ ពិន្ទុ បន្ទាប់​ពី​មាន​ស្ថិតិ​គ្រប់គ្រង​បាល់ ៣,៣ ភាគរយ​នៅ​ចំណែក​ក្រុម​ជា​រួម ហើយ​ស៊ុត ៤ លើក និង​មាន​អត្រា​បញ្ជូន​បាល់​ជោគជ័យ ៧១ ភាគរយ។ នេះ​បើ​ដក​មិន​រាប់​ឈ្មោះ​អ្នកចាំទី។

ដោយឡែក​កីឡាករ​បាន​ពិន្ទុ​ខ្ពស់​របស់​ United មាន​ដូច​ជា Bruno Fernandes និង Aaron Wan-Bissaka បាន ៧,៥ ពិន្ទុ ហើយ Mason Greenwood បាន ៧,៣ ពិន្ទុ និង​ Harry Maguire បាន ៧,១ ពិន្ទុ​ជា​ដើម។

Man Utd-Aston Villa

ទៅ​មើល​ខាង Aston Villa អ្នក​ឈ្នះ Man Of The Match បាន​ទៅ​លើ​ខ្សែ​ការពារ Hause ដែល​រក​បាន​មួយ​គ្រាប់ បាន​ ៧,៨ ពិន្ទុ រី​ឯ​អ្នក​បន្ទាប់​គឺ Luiz ជា​អ្នក Assist បាន ៧,៦ ពិន្ទុ និង Konsa/Mings បាន ៧,៣ ពិន្ទុ​ជា​ដើម៕

ប្រភព៖ WhoScored