ក្តៅ! ដោយសារ​ហេតុផល​នេះ UEFA អាច​នឹង​ចាប់ឆ្នោត​ម្តង​ទៀត នៃ​គូ PSG-Man Utd

ការ​ចាប់ឆ្នោត​វគ្គ​ ១៦ ក្រុម UEFA Champions League ដែល​ធ្វើ​ឡើង​នៅ​ទីស្នាក់ការ​កណ្តាល​របស់ UEFA ​ក្នុង​ប្រទេស​ស្វីស បាន​បញ្ចប់​ទៅ​មុន​នេះ ហើយ​យើង​ឃើញ​ថា មាន​ជំនួប​សំខាន់​កើត​ឡើង​ នោះ​គឺ Man Utd ទល់ PSG។

មាន​មតិ​មួយ​ចំនួន​និយាយ​ថា វា​ហាក់​ដូច​ជា​ការ​រៀបចំ ដោយ​ក្រុម​ទាំង​ពីរ​ មិន​សម​ជួប​គ្នា​ឡើយ ពោល Cristiano Ronaldo និង Lionel Messi តាម​ថា​មិន​ត្រូវ​មក​ប៉ះ​គ្នា​នៅ​វគ្គ ១៦ ក្រុម​ឡើយ។ ដ្បិត​បើ​មាន​ការ​ឆ្លើយតប​ទៅ​វិញ ពី​សំណាក់​អ្នក​គាំទ្រ​មួយ​ផ្នែក​ផ្សេង​ទៀត ថា​ការ​ចាប់ឆ្នោត គឺ​ជា​លទ្ធផល​ដែល​មិន​អាច​មើល​ឃើញ​ទុក​មុន ឬ​អាច​ថា​ជា​និស្ស័យ ក៏​ពួក​គេ​មិន​អស់​ចិត្ត​ដែរ។

UEFA

ក្តៅៗ​មុន​នេះ​បន្តិច បើ​តាម​សារព័ត៌មាន Mirror របស់​អង់គ្លេស​ក៏​បាន​ចុះ​ផ្សាយ​ផង​ដែរ​ថា លទ្ធផល​ចាប់ឆ្នោត​នៃ​គូ​មួយ​ចំនួន អាច​នឹង​ត្រូវ​ចាប់​សារ​ជា​ថ្មី។ ដើម​ឡើយ កំឡុង​ពេល​ចាប់ឆ្នោត យើង​បាន​ឃើញ​ហើយ គឺ Man Utd បែរ​ជា​ចាប់​ប៉ះ Villarreal ដែល​មក​ពី​ពូល​តែ​មួយ ហើយ​ខាង Liverpool ក៏​ចាប់​ប៉ះ Atletico Madrid មក​ពី​ពូល​តែ​មួយ​ដូច​គ្នា។

ដ្បិត​បើ​បាឡុង​បាល់ ត្រូវ​បាន​គេ​ដក និង​រៀបចំ​យក​មក​ក្រឡុក​ម្តង​ទៀត តែ​ប្រភព​អះអាង​ថា បាឡុង​បាល់​នោះ ហាក់​មាន​ស្នាម ឬ​ជាប់​សញ្ញា​ណា​មួយ នាំ​ឲ្យ​ក្លាយ​ទៅ​ជា​ការ​រៀបចំ ដែល​តាម​ថា Man Utd មានភាគរយ ត្រូវ​មកប៉ះ​ Atletico Madrid ឯ​ណេះ​ទេ។

UEFA

យ៉ាង​ណា​នាយក​ជាន់​ខ្ពស់​របស់ UEFA បាន​ប្រាប់​កាសែត​ Mirror វិញ ថា​ពេល​នេះ​កំពុង​តែ​ធ្វើ​ការ​ពិនិត្យ​និង​វាយ​តម្លៃ​ម្តង​ទៀត តែ​មិន​ទាន់​សម្រេច​បែប​ណា​ទេ គ្រាន់​ថា​ លទ្ធផល​គឺ​ត្រូវ​តែ​អនុវត្ត​ ដោយ​រក្សា​ភាព​ត្រឹមត្រូវ និង​យុត្តិធម៌ ដោយ​គ្មាន​ការ​រៀបចំ​សម្រាប់​ការ​ប្រកួត​នា​ពេល​ខាង​មុខ៕

អានអត្ថបទបន្ទាប់៖ ទីបំផុត លទ្ធផលនៃការចាប់ឆ្នោតវគ្គ១៦ UCL ចេញជាផ្លូវការហើយ ដោយ Man Utd ជួបក្រុមគីឡូធ្ងន់….

ក្រោយបញ្ចប់ការប្រកួតវគ្គសន្សំពិន្ទុកាលពីពាក់កណ្តាលសប្តាហ៍មុន ទីបំផុតលទ្ធផលនៃការចាប់ឆ្នោតវគ្គ ១៦ ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League រដូវកាលឆ្នាំ ២០២១-២២ ត្រូវបានប្រកាសចេញជាផ្លូវហើយ ដោយកម្មវិធីនេះត្រូវធ្វើឡើងនៅឯទីក្រុង​នីយ៉ុង ប្រទេសស្វីស ។

UEFA Champions League

Manchester City, Liverpool, Ajax, Real Madrid, Bayern Munich, Manchester United, Lille និង Juventus ជាក្រុមដែលបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលតារាង ខណៈ Paris Saint-Germain, Atletico Madrid, Sporting Lisbon, Inter Milan, Benfica, Villarreal, RB Salzburg និង Chelsea ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ២ ។

UEFA Champions League

លក្ខន្ដិកៈនៃការចាប់ឆ្នោតវគ្គ១៦ក្រុមចុងក្រោយ គឺក្រុមកំពូលតារាងនៃវគ្គចែកពូល ត្រូវជួបជាមួយក្រុមលេខ២ ដែលមិនត្រូវស្ថិតនៅក្នុងពូលជាមួយគ្នា និង មកពីលីគជាមួយគ្នា។

ជាក់ស្តែងលទ្ធផលនៃការចាប់ឆ្នោត បានរកឃើញក្រុមដែលត្រូវប៉ះគ្នា មានដូចតទៅ ៖

Benfica Vs Real Madrid

Villarreal CF  Vs  Manchester City

Atletico Madrid Vs Bayern Munich

RB Salzburg  Vs  Liverpool

Inter Milan  Vs  Ajax

Sporting CP Vs Juventus

Chelsea  Vs Lille OSC

Paris Siant-Germain Vs Manchester United

សម្រាប់ការប្រកួតនៅជើងទី១ នៃវគ្គ ១៦ ក្រុមនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ១៥ , ១៦,២២ និង ២៣ ខែកុម្ភៈ ឆ្នាំ ២០២២ ខណ:ការប្រកួតជើងទីពីរ នៅថ្ងៃទី ៨, ៩, ១៥ និង ១៦ ខែមីនា ឆ្នាំ ២០២២ ។

គួរបញ្ជាក់ផងដែរថា កាលពីរដូវកាលមុន ក្រុមតោខៀវ Chelsea បានគ្រងជាម្ចាស់ជើងឯក បន្ទាប់ពីយកឈ្នះទៅលើក្រុមអង់គ្លេសដូចគ្នា Manchester City ក្នុងលទ្ធផល ១-០ នៅឯទីក្រុង Porto ប្រទេសព័រទុយហ្គាល់ ៕