De Jong លេងមិនសូវបានល្អនៅ Barcelona ដោយសារវត្តមានរបស់កីឡាករមួយរូប

អតីតខ្សែបម្រើ Ronald de Boer របស់ក្លិប Barcelona យល់ឃើញថាការបង្ហាញមិនអស់សក្ដានុពលរបស់​ Frenkie de Jong ដោយសារតែតំណែងដើមរបស់គេ ត្រូវបានបំពេញដោយ Sergio Busquets។

លោក De Boer ដែលបច្ចុប្បន្នកំពុងដឹកនាំក្រុមយុវជនរបស់ Ajax បានលើកឡើងថា Busquets គួរតែផ្ដល់ឱកាសឱ្យ De Jong បានបង្ហាញសមត្ថភាពក្នុងតំណែងខ្សែបម្រើការពារវិញ។

លោកបានថ្លែងប្រាប់ El Paris ថា៖ “Busquets គឺជាកីឡាករដ៏អស្ចារ្យ ប៉ុន្ដែគេត្រូវការការពារច្រើន។ ប្រសិនបើគេគ្រប់គ្រងបាល់ច្រើនពេកនៅលើទីលាន គេអាចមានបញ្ហា។ រឿងនេះអាចប៉ះពាល់ដល់ក្រុមទាំងមូល រួមទាំង De Jong ផងដែរ”។

“De Jong គឺជាអនាគតនៅពេល អាជីពរបស់ Busquets បញ្ចប់។ ខ្ញុំពេញចិត្ត Busquets។ ប៉ុន្ដែគេមានវ័យចាស់ទុំ ហើយពេលខ្លះក្លិបនិងគ្រូបង្វឹក ចង់ឱ្យកីឡាករគួរតែចាកចេញនៅលេងយូរឆ្នាំ”។

“នាពេលអនាគតគឺមាន De Jong, Gavi, Pedri Nico។ ជាមួយកីឡាករទាំងនេះ Barcelona មានតំបន់បម្រើដ៏អស្ចារ្យ”៕

ប្រភព៖ Marca

អានអត្ថបទបន្ទាប់៖ Everton ចង់បានគ្រូបង្វឹកព័រទុយហ្កាល់ម្នាក់ មកដឹកនាំក្រុមក្រោយបញ្ចប់តំណែង Benitez

អ្នកចាត់ការព័រទុយហ្កាល់ Vitor Pereira ស្ថិតនៅក្នុងរ៉ាដារបស់ក្លិប Everton ខណៈម្ចាស់ក្លិប Farhad Moshiri កំពុងស្វែងរកអ្នកចាត់ការអចិន្ដ្រៃយ៍ដើម្បីមកជំនួសលោក Rafa Benitez។

លោក Pereira វ័យ៥៣ឆ្នាំមានការភ្ជាប់ទៅនឹងក្លិប Everton ជាច្រើនដងមកហើយ ដោយបច្ចុប្បន្នលោកមិនទាន់មានក្លិបដឹកនាំនៅឡើយ ក្រោយចែកផ្លូវគ្នាជាមួយក្លិបតួកគី Fenerbahce កាលពីខែធ្នូ។

គ្រូបង្គោល Roberto Martinez ជាគោលដៅធំសម្រាប់ Everton ប៉ុន្ដែសំណើត្រូវបានបដិសេធដោយសហព័ន្ធកីឡាបាល់ទាត់បែលហ្ស៊ិក។ អ្នកចាត់ការ Derby County លោក Wayne Rooney ក៏ស្ថិតនៅក្នុងចំណោមបេក្ខភាពដែល Everton ចង់បានផងដែរ។

បច្ចុប្បន្នលោក Duncan Ferguson ត្រូវបានតែងតាំងជាគ្រូបង្វឹកបណ្ដោះអាសន្នរបស់ Everton ជាលើកទី២ ហើយបានដឹកនាំក្រុមលេងនៅក្នុងការប្រកួតដែលបរាជ័យ ១-០ ទល់នឹង Aston Villa។

សូមរឭកថា Everton ធ្លាប់ចរចាជាមួយលោក Pereira មុនប្រកាសតែងតាំងលោក Carlo Ancelotti ក្នុងឆ្នាំ២០១៩ ប៉ុន្ដែអ្នកចាត់ការព័រទុយហ្កាល់ បានចុះកុងត្រាដឹកនាំក្រុមចិន Shanghai SIPG៕

ប្រភព៖ BBC