Man City កាន់តែខិតជិត ក្នុងការចុះហត្ថលេខាលើ កីឡាករគោលដៅកំពូលម្នាក់ របស់ Barca

យោងតាមរបាយការណ៍មួយបានឱ្យដឹងថាក្រុម Manchester City កំពុងមុខគេ ក្នុងការចុះហត្ថលេខាជាមួយខ្សែបម្រើសញ្ជាតិអេស្ប៉ាញ កីឡាករ Saul Niguez នៅរដូវក្តៅខាងមុខនេះ ។

ជាក់ស្តែងក្រុម Man City កំពុងស្វែងរកកីឡាករដ៏សក្តិសមមួយរូប ដើម្បីមកពង្រឹងក្រុមបន្ថែមទៀត និងជំនួសតំណែងរបស់ខ្សែបម្រើ  Fernandinho នៅរដូវកាលក្រោយ ។

គួរបញ្ជាក់ថាគោលដៅដ៏សំខាន់របស់លោក Pep Guardiola គឺកីឡាករ Frenkie de Jong របស់ក្លិប Ajax ប៉ុន្តែគាត់ត្រូវបានខកចិត្ត ដោយសារតែខ្សែបម្រើសញ្ជាតិសញ្ជាតិហូឡង់រូបនេះបានជ្រើសរើសយក Barcelona ជំនួសវិញ ។

យ៉ាងណាមិញបើយោងតាមគេហទំព័រ ESPN បានឱ្យដឹងថាក្លិប Man City បានងាកទៅរកកីឡាករ Saul វិញ ខណ:ក្រុម Barca ក៏កំពុងព្យាយាមធ្វើការចុះហត្ថលេខាជាមួយកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះផងដែរ ៕

ប្រភព: Daily Mail