វីដេអូចម្រៀង IDOL ក្លាយជាវីដេអូទី៥របស់ BTS ដែលទទួលបានការចុចមើល ច្រើនជាង ៥០០លានដងនៅលើ Youtube

វីដេអូតន្ដ្រីរបស់ក្រុមចម្រៀងបុរសកូរ៉េខាងត្បូង BTS ដែលមានចំណងជើងថា “IDOL” ទទួលបានការទស្សនារហូតដល់ ៥០០លានដង នៅលើ Youtube នៅថ្ងៃព្រស្បត្តិ៍នេះ ហើយវាជាវីដេអូចម្រៀងទី៥ហើយ ដែលទទួលបានឈានដល់កំណត់ត្រាមួយនេះ។

IDOL ជាបទចម្រៀង ដែលស្ថិតនៅក្នុងអាល់បូម “Love Yourself: Answer” ជាវីដេអូចំរៀងទី៥ ដែលទទួលបានការទស្សនាច្រើនជាង ៥០០លានដង បន្ទាប់ពីបទ MIC Drop, FAKE LOVE, FIRE និង បទ DNA ដែលទទួលបានការចុចមើល ៧០០លានដង។

គួររំលឹកថា BTS ក៏បានចេញវីដេអូចម្រៀង ដែលមានចំណងជើងថា IDOL ជាមួយនឹង version ថ្មីមួយទៀត ដែលមានការចូលរួមពីតារាចម្រៀងរ៉េបដ៏ល្បីនៅអាមេរិច Nicki Minaj ហើយ MV មួយនេះ ទទួលបានការគាំទ្រទស្សនាបានជិត ៨០លានដងនៅលើ Youtube បើគិតត្រឹមថ្ងៃព្រហស្បត្តិ៍នេះ៕

ប្រភព៖ Allkpop