ទីម័រឡើងវគ្គ៤ក្រុមចុងក្រោយ AFF U23 Championship ខណៈកម្ពុជាសង្ឃឹមកាន់តែតិចក្នុងការឆ្លងផុតវគ្គចែកពូល

ក្រុមបាល់ទាត់ក្រោមអាយុ២១ឆ្នាំរបស់ទីម័រខាងកើត បានធានាឡើងទៅកាន់វគ្គ៤ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ AFF U23 Championship បន្ទាប់ពីពានយកឈ្នះក្រុមគោព្រៃកម្ពុជាក្នុងពូល A ដោយលទ្ធផល ១-០ កាលពីល្ងាចថ្ងៃអាទិត្យកន្លងទៅ។

ក្រុមដែលដឹកនាំដោយលោក Keisuke Honda មុនការប្រកួត បានឈរនៅកំពូលតារាង បន្ទាប់ពីទទួលបានជ័យជម្នះពីរប្រកួតជាប់គ្នាលើប្រ៊ុយណេ និង ហ្វីលីពីន ប៉ុន្ដែពួកគេបានរបូតគ្រាប់បាល់ដំបូងក្នុងការប្រកួតទល់នឹងទីម័រ ដោយបាល់ដែលព្យាយាមតែតដោយខ្សែការពារ យ៉ើ សាហ្វី ដែលធ្វើឱ្យចូលទីខ្លួនឯង នៅដើមតង់ទី១នៃការប្រកួត។

ក្រុមកម្ពុជាព្យាយាមដាក់សម្ពាធលើក្រុមភ្ញៀវ ដើម្បីរកគ្រាប់បាល់តាមស្មើ ដែលជាឱកាសសម្រាប់ពួកគេឡើងទៅវគ្គបន្ទាប់ ប៉ុន្ដែមិនអាចធ្វើបាន។

ទោះយ៉ាងណាក្ដី ក្រុម U23 កម្ពុជានៅសល់ឱកាសចុងក្រោយដើម្បីអាចឡើងទៅវគ្គបន្ទាប់បាន លុះត្រាតែក្រុមយុវជនរបស់ជម្រើសជាតិវៀតណាម អាចយកបានឈ្នះថៃយ៉ាងហោចណាស់៣គ្រាប់ ក្នុងការប្រកួតនៅពូល C ដែលមានន័យថាកម្ពុជាក្លាយជាក្រុមលេខ២ល្អបំផុត។

លទ្ធផលថាតើ កម្ពុជាដែលជាម្ចាស់ផ្ទះ អាចឡើងទៅវគ្គបន្ទាប់បានឬយ៉ាងណា យើងនឹងរង់ចាំអ៊ុតលទ្ធផលទាំងអស់គ្នា៕

អានអត្ថបទបន្ទាប់៖ Wan-Bissaka អាចនឹងចាកចេញពី Man Utd បើកីឡាករម្នាក់នេះតកុងត្រាថ្មី

ការត្រៀមបន្ដកិច្ចសន្យាថ្មីរបស់ខ្សែការពារ Diogo Dalot អាចជាតម្រុយនៃការត្រៀមចាកចេញរបស់ ខ្សែការពារស្លាបស្ដាំ Aaaron Wan-Bissaka ស្របពេលដែលកីឡាករទាំងពីរនេះ មានការប្រកួតប្រជែងតំណែងដូចគ្នាក្នុងជម្រើសដំបូងក្នុងក្រុម Manchester United។

Dalot បានបង្ហាញគុណផលល្អនៅតំបន់ស្លាបខាងស្ដាំរបស់ក្រុមបិសាចក្រហម រដូវកាលនេះ ដែលធ្វើឱ្យ Wan-Bissaka ទទួលបានឱកាសតិចតួចក្នុងការបង្ហាញខ្លួន លើទីលានប្រកួត ហើយប្រសិនបើខ្សែការពារព័រទុយហ្កាល់រូបនេះ បន្ដកិច្ចសន្យាថ្មី នោះអតីតកីឡាករក្រុម Crystal Palace អាចនឹងចាកចេញពី Old Trafford។

យោងតាមប្រភពពី Daily Star បានរាយការណ៍ថា Mn Utd បានត្រៀមបន្ដកិច្ចសន្យាថ្មីសម្រាប់ Dalot ដោយសារកីឡាកររូបនេះ បានបំពេញតួនាទីយ៉ាងល្អ ក្នុងតំណែងរបស់ខ្លួន។

ប៉ុន្ដែការសម្រេចចិត្តនេះ អាចប៉ះពាល់ដល់អនាគតរបស់ Wan-Bissaka ដែលជាខ្សែការពារស្លាបស្ដាំម្នាក់ទៀតក្នុងក្រុម ដែលបង្វឹកដោយលោក Ralf Rangnick។ ក្នុងរដូវកាលនេះ Wan-Bissaka ពុំសូវទទួលបានឱកាសលេងនោះទេ ហើយគេកាន់តែពិបាក នៅពេលទទួលបានដំណឹងពីការបន្ដកុងត្រាថ្មីរបស់ Dalot៕

ប្រភព៖ Be Soccer