Richards ជឿ​ថា អតីត​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ពូកែ​គ្រប់​សព្វ​ល្អ​ជាង​ដាច់​បើ​ធៀប​នឹង Aguero

អតីត​កីឡាករ​អង់គ្លេស និង​ធ្លាប់​ជា​ខ្សែ​ការពារ​ឲ្យ​ក្លឹប​មេឃ​ខៀវ Manchester City គឺ​លោក Micah Richards បាន​និយាយ​កន្លង​ទៅ​នេះ ដោយ​លោក​ជឿ​ថា Sergio Aguero មិន​ទាន់​អាច​ជាប់​ឈ្មោះ​ជា​ខ្សែ​ប្រយុទ្ធ​ល្អ​បំផុត​ប្រចាំ​ប្រវត្តិសាស្រ្ត​ក្លឹប​បាន​នោះ​ទេ។

Aguero
Richards

ជា​ការ​ពិត Aguero សព្វថ្ងៃ​គេ​មាន​ឈ្មោះ​ជា​កីឡាករ​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត ដោយ​មាន ២៥៧ គ្រាប់ ហើយ​ក៏​ត្រៀម​នឹង​ចាកចេញ​នា​បញ្ចប់​រដូវ​កាល បន្ទាប់​ពី​រួមរស់​អស់​រយៈ​ពេល​ជាង ១០ ឆ្នាំ។

ដោយឡែក​សម្រាប់ Richards បែរ​ជា​និយាយ​ថា Carlos Tevez ឯ​ណោះ​ដែល​ជា​កីឡាករ​ពោរពេញ​ដោយ​គុណភាព​ល្អ​ឥត​ខ្ចោះ​សម្រាប់ City ដោយ​គេ​មាន​គុណភាព​គ្រប់​បែប​យ៉ាង​នៅ​តំបន់​ជួរ​មុខ។ បុរស​សញ្ជាតិ​អាហ្សង់ទីន​ចាយ​ពេល ៤ ឆ្នាំ​នៅ City ដោយ​មាន​ឈ្នះ​ពាន Premier League និង FA Cup មុន​ចាកចេញ​ទៅ Juventus នៅ​ឆ្នាំ ២០១៣។

Tevez

Richards បាន​និយាយ​ថា៖ “និយាយ​ពី​សមត្ថភាព​ចម្រុះ​គឺ Tevez គេ​នៅ​លើ Sergio Aguero ដោយ Tevez គេ​អាច​ផ្តល់​ឲ្យ​ក្នុង​ការ​ប្រកួត​ច្រើន​ជាង ហើយ​គ្រប់​កន្លែង​ទាំង​អស់​នៅ​តំបន់​ប្រយុទ្ធ​ទាំង ៣ គឺ​គេ​អាច​លេង​បាន និយាយ​ទៅ​គេ​ខិតខំ​ខ្លាំង​ជាង​នរណា​ទាំង​អស់”៕

ប្រភព៖ SportBible

អានអត្ថបទបន្ទាប់៖ ក្រោយ​ចាយ​ពេល ៧ ឆ្នាំ កូន​មាន់​មួយ​រូប​ត្រៀម​និយាយ​ពាក្យ លា ទៅ​កាន់​ក្លឹប Spurs

ក្លឹប Tottenham Hotspur ប្រឈម​អាច​នឹង​បាត់បង់​ខ្សែ​ប្រយុទ្ធ​ស្លាប​កាន់​ឆ្នាំ​មួយ​រូប នៅ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​ខាង​មុខ ហើយ​នោះ​គឺ Erik Lamela។

បើ​តាម​របាយការណ៍​ពី Goal បាន​ឲ្យ​ដឹង​ថា កីឡាករ​អាហ្សង់ទីន​អាច​នឹង​វិល​ត្រលប់​ទៅ​ក្លឹប​ចាស់​របស់​ខ្លួន​មុន​ពេល​គេ​ផ្ទេរ​មក Spurs នោះ​គឺ​ក្លឹប AS Roma នៅ​ឯ​លីគ​កំពូល​អ៊ីតាលី Serie A។

Lamela

មូលហេតុ​នៃ​ការ​ចាកចេញ​ក៏​ដោយសារ​ពេលវេលា​បង្ហាញ​ខ្លួន​លើ​ទីលាន ចាប់ផ្តើម​ចុះ​ថយ ជា​ពិសេស​ក្រោយ​ពេល​ការ​មក​ដល់​របស់ Gareth Bale។ នៅ​រដូវ​កាល ២០២០/២១ Lamela ច្រើន​តែ​លេង​បម្រុង ដោយ ៣៣ ប្រកួត ឈរ​ជើង​ពេញ​ម៉ោង​តែ ១ ៣៨៣ នាទី ហើយ​រក​បាន ៤ គ្រាប់​និង Assist ១ លើក។

Lamela
Lamela

កីឡាករ​វ័យ ២៩ ឆ្នាំ បាន​រួមរស់​នៅ Spurs តាំង​ពី​ឆ្នាំ ២០១៣ ហើយ​កាល​នោះ​ក្លឹប​ចាយ​អស់ ៣០ លាន​អឺរ៉ូ នាំ​គេ​ចេញ​ពី Roma។ យ៉ាង​ណា​ដោយសារ​កុងត្រា​របស់​គេ​ត្រៀម​ផុត​នៅ​ឆ្នាំ​ក្រោយ ២០២២ ផង អ៊ីចឹង​តម្លៃ​ផ្ទេរ​នៅ​រដូវ​ក្តៅ​ខាង​មុខ​ Spurs ទំនង​អាច​ទទួល​បាន​តែ​ជាង ១៥ លាន​អឺរ៉ូ​អ្វី​តែ​ប៉ុណ្ណោះ៕

ប្រភព៖ Goal