កូនក្រុមចាស់៣រូប អាចត្រូវបានលក់ចេញពី Real Madrid ក្រោយលោក Ancelotti ត្រលប់ជាថ្មី

លោក Carlo Ancelotti បានបង្ហាញខ្លួនជាផ្លូវការក្នុងនាមជាអ្នកចាត់ការក្លិប Real Madrid នៅសប្ដាហ៍នេះ ស្របពេលកីឡាករមួយចំនួនដែលមិនស្ថិតនៅក្នុងជម្រើសរបស់លោក Zinedine Zidane នៅតែប្រឈមនឹងការលក់ចេញដដែល។

រំឭកកាលលោក Ancelotti មកដឹកនាំ Real Madrid លើកដំបូង លោកក៏បានសម្រេចចិត្តលក់ខ្សែបម្រើ Kaka ដែលធ្លាប់ជាកូនក្រុមសំណព្វចិត្តកាលលោកនៅដឹកនាំ AC Milan ដូច្នេះកីឡាករដែលធ្លាប់លេងក្រោមការដឹកនាំរបស់លោកកន្លងមក ក៏មិនធានាថាក្លិបមិនលក់ពួកគេចេញនោះឡើយ។

Isco, Marcelo និង Gareth Bale ទំនងត្រូវបានលក់ចេញអំឡុងការដោះដូររដូវក្ដៅនេះ ដើម្បីទាញយកលុយទិញកីឡាករថ្មីវ័យក្មេងមកចូលរួមជំនួសវិញ។

ទោះមានមនោសញ្ចេតនាជាបុគ្គលជាមួយកូនក្រុម តែការសម្រេចចិត្តរបស់លោក Ancelotti ត្រូវផ្អែកលើកាលៈទេសៈជាក់ស្ដែង ហើយពេលវេលារបស់កីឡាករបីរូបខាងលើនៅ Real Madrid ទំនងជាអស់ត្រឹមនេះហើយ៕

ប្រភព៖ Football Espana

អានអត្ថបទបន្ទាប់៖ ​អស់​ពី​ប្អូន​ប្រុស ​ថ្ងៃ​នេះ​ឪពុក​របស់ Aguero ​ម្តង ព្រ.លះ​មិន​ទុក​មុខ​ដាក់​អ្នកចាត់ការ​ក្លឹប Man City

​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន យើង​ធ្លាប់​បាន​ចុះ​ផ្សាយ​ម្តង​រួច​មក​ហើយ ពាក់ព័ន្ធ​នឹង​ការ​ដែល​ប្អូន​ប្រុស​បង្កើត​របស់ Sergio Aguero បាន​និយាយ​ទៅ​កាន់​លោក Pep Guardiola ថា គ្រូ​ម្នាក់​នេះ​មិន​ដែល​ចង់​បាន​បង​ប្រុស​របស់​ខ្លួន​ម្តង​ណា​នោះ​ទេ តែ​សារ​នោះ​ក៏​បាន​លុប​ចោល​វិញ​ក្រោយ​ការ​បង្ហោះ​ប៉ុន្មាន​នាទី។

Sergio Aguero និងឪពុក

មក​មើល​ថ្ងៃ​នេះ​វិញ ក៏​ស្រាប់​តែ​ឪពុក​បង្កើត​របស់​កីឡាករ​អាហ្សង់ទីន​ម្តង នោះ​គឺ Leonel del Castillo បាន​ដាក់​ចំៗ​ទៅ​កាន់​គ្រូ Man City ​ក្រោយ​បរាជ័យ​នៅ UEFA Champions League កាល​ពី​ចុង​សប្ដាហ៍​មុន ដោយ​ថា​ទឹក​ភ្នែក​របស់ Pep គ្រាន់​តែ​ជា​ការ​សម្តែង។

ប្រាប់​ Radaio La Red ឪពុក​របស់​ Aguero និយាយ៖ “ខ្ញុំ​មិន​ជឿ​លើ​ទឹក​ភ្នែក​របស់​គេ [Pep] ​នោះ​ទេ វា​គ្រាន់​តែ​ជា​ការ​សម្តែង គេ​មិន​ដែល​ចង់​បាន​កូន​ប្រុស​របស់​ខ្ញុំ​ម្តង​ណា​ឡើយ ក្នុង​ការ​យល់​ឃើញ​របស់​គេ គឺ​មើល​មិន​ឃើញ​កូន​ប្រុស​ខ្ញុំ​តែ​ម្តង”។

Pep Guardiola
Sergio Aguero

លោក​បន្ត​ថា៖ “Guardiola ជា​អ្នកចាត់ការ​ល្អ​ហើយ តែ​គេ​តែងតែ​ចង់​ធ្វើ​ជា​តួ​ឯក​សំខាន់​ក្នុង​ក្រុម ដោយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ តែងតែ​ប្តូរ​កីឡាករ​ឬ​ខ្សែ​បម្រើ រហូត​ដល់​ថ្នាក់​នាំ​ឲ្យ​កីឡាករ​លែង​ដឹង​ច្បាស់​ថា​ពួក​គេ​ពិត​ជា​សំខាន់​សម្រាប់​ក្លឹប​ឬ​អត់ ដោយ​គេ​និយាយ​ថា Sergio គ្មាន​នរណា​អាច​មក​ជំនួស​បាន តែ​បែរ​ជា​មិន​ដាក់​ឲ្យ​គេ​ចូល​លេង”។

គួរ​រំឭក​ថា​ Aguero ទី​បំផុត​បាន​សម្រេច​ការ​ផ្ទេរ​មក​ក្លឹប FC Barcelona ក្រោម​តម្លៃ​ផ្ទេរ ០ សេន្ត ​ហើយ​មាន​សុពលភាព​កុងត្រា​រយៈ​ពេល ៣ ឆ្នាំ ដូច​ទៅ​នឹង Eric Garcia ជា​កីឡាករ​រួម​ទ្រនំ​នៅ City កន្លង​មក​ដែរ៕

ប្រភព៖ AF